ព័ត៌មានជាតិ
នៅភ្នំពេញ ៖ កងកម្លាំងជាង១ពាន់នាក់ នឹងដាក់ពង្រាយការពារសន្តិសុខពិធីអបអរសាទរឆ្នាំថ្មីនៅយប់នេះ
លោកវរសេនីយឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានអះអាងឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងដាក់ពង្រាយកម្លាំងសមត្ថកិច្ចប្រមាណជាង១ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលនេះ។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរូបនេះ បានមានប្រសាសន៍ថា កងកម្លាំងសមត្ថកិច្ចជាង១ពាន់នាក់នេះ នឹងដាក់ពង្រាយនៅតាមគោលដៅសំខាន់ៗនានា ពិសេស នៅកន្លែងកម្សាន្តសប្បាយធំៗដែលប្រជាពលរដ្ឋទៅកម្សាន្តច្រើនដូចជា នៅមាត់ទន្លេ មុខព្រះបរមរាជវាំង រមណីយដ្ឋានវត្តភ្នំ និងកោះពេជ្រ ដើម្បីជួយសម្រួលចរាចរណ៍ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្តិភាពដល់ប្រជាពលរដ្ឋឱ្យមានភាពកក់ក្តៅ និងប្រកបដោយសប្បាយរីករាយនៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលយប់នេះ។
លោក វរសេនីយឯក សាន សុខសីហា បានលើកឡើងថា ៖ «ជាធម្មតាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតែងតែត្រៀមលក្ខណៈជាមុនដោយរៀបចំកងកម្លាំងច្បាស់លាស់ ដើម្បីធ្វើយ៉ាងណាការពារសន្តិសុខសណ្តាប់ជូនប្រជាពលរដ្ឋយើងដែលធ្វើដំណើរកម្សាន្តនៅរាជធានីភ្នំពេញ និងជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋចេញពីក្រុងទៅកម្សាន្តនៅតាមរមណីដ្ឋាននានាប្រកបដោយសុខសុវត្តិភាព»។ បើតាមលោកសាន សុខសីហា ក្រៅពីនេះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានត្រៀមរថយន្តពន្លត់អគ្គីភ័យ និងកងកម្លាំងប្រចាំ២៤ម៉ោងលើ២៤ម៉ោង ដើម្បីជួយពន្លត់អគ្គីភ័យដែលនឹងអាចកើតឡើងជាយថាហេតុណាមួយនៅក្នុងបុណ្យឆ្លងឆ្នាំសកលនេះផងដែរ។
ក្រសួងទេសចរណ៍ បានឲ្យដឹងថា នៅក្នុងពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២១ឈានចូល២០២២នេះ មានភ្ញៀវទេសចរក្នុងស្រុកជាច្រើនបានធ្វើដំណើរទៅតាមបណ្តាខេត្តនានា ពិសេស ខេត្តជាប់មាត់សមុទ្រដើម្បីជួបជុំគ្នាឆ្លងឆ្នាំនៅយប់ថ្ងៃទី៣១ធ្នូនេះ។ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងកាលពីដើមសប្តាហ៍នេះថា សម្រាប់ការប្រារព្វពិធីឆ្លងឆ្នាំសកលនានេះ អត្រាការកក់បន្ទប់ស្នាក់នៅមានកម្រិតខ្ពស់នៅតាមខេត្តសំខាន់ៗ ដូចជា កែប កំពត និងមណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង ៨០% ត្រូវបានភ្ញៀវកក់រួចស្រេច ខណៈដែលគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏ការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់ផងដែរ។
លោករដ្ឋមន្ត្រីបានបន្ថែមថា បណ្តារដ្ឋបាលរាជធានីខេត្ត បានរៀបចំតុបតែងលម្អទីក្រុង និងទីប្រជុំជន ដើម្បីត្រៀមទទួលអំណរឆ្នាំថ្មី និងទាក់ទាញភ្ញៀវទេសចរ ព្រមជាមួយការរៀបចំពិធីរាប់ថយក្រោយ (Countdown) នៅតាមទីតាំងសំខាន់ៗមួយចំនួន៕
អត្ថបទ ៖ សំអឿន
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់