ព័ត៌មានជាតិ
កម្ពុជា ជាប់លេខ២ក្នុងបញ្ជីទីកន្លែងដ៏ស្អាតបំផុតទាំង១០ របស់ទស្សនាវដ្តីដ៏ល្បីល្បាញ Forbes
ទស្សនាវដ្ដី Forbes ដែលជាជាទស្សនាវដ្ដីអាជីវកម្មដ៏ល្បីល្បាញរបស់សហរដ្ឋអាមេរិក បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាក្នុងលំដាប់លេខរៀងទី២ ជាកន្លែងដ៏ស្រស់ស្អាតបំផុតទាំង១០ ដែលត្រូវទៅទស្សនា នៅក្នុងរយៈពេល១០ឆ្នាំក្រោយ។

ដោយដាក់ចំណងជើងថា “The 10 Coolest Places To Go In The Next 10 Years, According To Experts” ទស្សនាវដ្ដី Forbes បានបញ្ជាក់ថា អស់ជាច្រើនឆ្នាំមកហើយដែលទស្សនាវដ្ដីនេះ បានស្រាវជ្រាវ និងសួរមនុស្សជាច្រើនទាក់ទងនឹងការធ្វើដំណើររបស់ពួកគេសម្រាប់ឆ្នាំខាងមុខ ជាពិសេសក្រុមហ៊ុនទេសចរណ៏ល្បីៗ ក្រោយពីទទួលបានចំណាប់អារម្មណ៍របស់អតិថិជនលើដំណើរផ្សងព្រេងផ្ទាល់ខ្លួនរបស់ពួកគេនៅលើពិភពលោក។
ទស្សនាវដ្ដី Forbes បានលើកឡើងថា ៖ «ខណៈដែលប្រទេសថៃ បានបើកប្រទេសជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ២០២១ យើងមើលឃើញថា ដើមឆ្នាំ២០២២ ជាពេលវេលាដ៏ល្អបំផុតក្នុងការទៅទស្សនា ហើយប្រទេសកម្ពុជា ក៏បើកក្នុងខែនេះដែរ ហើយមនុស្សជាច្រើនគេចង់ឃើញប្រាសាទអង្គរវត្តដ៏អស្ចារ្យ»។

សូមជម្រាបជូនថា ទស្សនាវដ្ដី Forbes គឺជាទស្សនាវដ្ដីអាជីវកម្មអាមេរិកដ៏មានគុណតម្លៃដែលទទួលស្គាល់នៅជុំវិញពិភពលោក។ Forbes បោះពុម្ពផ្សាយចំនួនប្រាំបីដងក្នុងមួយឆ្នាំ មានអត្ថបទទាក់ទងនឹងហិរញ្ញវត្ថុ បរិយាកាសវិនិយោគ និងទីផ្សារធុរកិច្ចសកល។ ទស្សនាវដ្ដី Forbes ក៏មានបន្ថែមសេចក្ដីរាយការណ៍អំពីប្រធានបទបច្ចេកវិទ្យា គមនាគមន៍ វិទ្យាសាស្ត្រ នយោបាយ និងច្បាប់ផងដែរ។ ទីស្នាក់ការកណ្ដាលរបស់ទស្សនាវដ្ដី Forbes នៅពេលនេះ មានទីតាំងនៅទីក្រុង Jersey រដ្ឋ New Jersey ។
ទស្សនាវដ្ដី Forbes មានការបោះពុម្ពផ្សាយជាអន្តរជាតិ នៅអាស៊ីក្រោមអាជ្ញាប័ណ្ណ២៧ ប្រទេស និងតំបន់ច្រើនទៀតនៅទូទាំងពិភពលោក ហើយមានបុគ្គលល្បីៗលើលោក មានក្តីស្រមៃចង់ឃើញខ្លួនឯងនៅលើទំព័រមុខនៃទស្សនាវដ្តីនេះផងដែរ៕
អត្ថបទ ៖ កោះកែវ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ