Connect with us

ព័ត៌មានអន្ដរជាតិ

មួយ​ទសវត្សរ៍​របស់ ​កូរ៉េខាងជើង ​ក្រោម​ការ​ដឹកនាំពី គីម ជុងអ៊ុន

បានផុស

នៅ

រហូតមកដល់ពេលនេះលោក គីម ជុងអ៊ុន បាន​ក្លាយ​ជា​មេដឹកនាំ​កូរ៉េខាងជើង​អស់​មួយ​ទសវត្សរ៍​មក​ហើយ ។ លោក គីម បាន​ចូល​កាន់​តំណែង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ​៣០ ខែ​ធ្នូ ឆ្នាំ​២០១១ បន្ទាប់​ពី​ការ​ស្លាប់​របស់​ឪពុក​លោកគឺ​លោក គីម ជុងអ៊ីល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះរយៈពេល ១០ ឆ្នាំកន្លងមកនេះលោក គីម ជុងអ៊ុន ដឹកនាំប្រទេសកូរ៉េខាងជើងយ៉ាងដូចម្ដេចខ្លះ៖

ការចាប់ផ្តើមកាន់តំណែងភ្លាមៗ

លោក គីម ជុងអ៊ុន មាន​អាយុ​ ២០ ឆ្នាំប៉ុណ្ណោះ នៅ​ពេល​ឪពុក​របស់​លោកគឺលោក គីម ជុងអ៊ីល ទទួល​មរណភាព ។ មានការរំពឹងទុកថា មេដឹកនាំវ័យក្មេងថ្មីរូបនេះអាចណែនាំសង្គមបើកចំហរនៅក្នុងប្រទេសកូរ៉េខាងជើង ជាពិសេសដោយសារតែគាត់មានប្រវត្តិអន្តរជាតិ និងរស់នៅក្នុងប្រទេសស្វីសកាលពីកុមារភាព ។ ប៉ុន្តែក្តីសង្ឃឹមទាំងនោះបានរលាយបាត់ទៅវិញយ៉ាងឆាប់រហ័ស ។

លោក គីម បានក្លាយជាលេខាទីមួយនៃគណបក្សពលករកូរ៉េក្នុងខែមេសា ឆ្នាំ ២០១២ ។ ពីរថ្ងៃនៅក្នុងតួនាទីនេះ លោកបានបន្តការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ដោយអះអាងថា វាជាការបាញ់បង្ហោះផ្កាយរណបដោយសន្តិភាព ។ ពេលនោះហើយគឺជាការកត់សម្គាល់ការចាប់ផ្តើមនៃកម្មវិធីអភិវឌ្ឍមីស៊ីលផ្លោងអន្តរទ្វីប (ICBM) របស់គាត់ដែលអាចផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ និងទៅដល់សហរដ្ឋអាមេរិក ។

មីស៊ីល ICBMs រយៈចម្ងាយឆ្ងាយថ្មីជាច្រើនគ្រាប់របស់កូរ៉េខាងជើងបានបង្ហាញខ្លួនតាំងពីពេលនោះមក ។ មីស៊ីល Hwasong-15 បានដាក់ឲ្យដំណើរការក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧ ។ វាត្រូវបានគេនិយាយថា មានចម្ងាយជាង ១០,០០០ គីឡូម៉ែត្រ ពោលមានសមត្ថភាពគ្រប់គ្រាន់ដើម្បីទៅដល់ឆ្នេរខាងលិចរបស់សហរដ្ឋអាមេរិក ។ ការសាកល្បងដោយជោគជ័យរបស់មីស៊ីល Hwasong-15 បានធ្វើឲ្យមានការរីករាយយ៉ាងខ្លាំងចំពោះលោក គីម ហើយបានប្រកាស “បង្កើតប្រវត្តិសាស្ត្រនៃកម្លាំងនុយក្លេអ៊ែររបស់រដ្ឋ” ។

បញ្ចប់ក្តីសង្ឃឹមរបស់ពិភពលោក

នៅឆ្នាំ ២០១៨ កិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើងលើកដំបូងមិនធ្លាប់មានត្រូវបានប្រារព្ធឡើងនៅប្រទេសសិង្ហបុរី ។ លោក គីម បានសន្យាថា លោកនឹងអនុវត្ត “ការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុង” ។ បន្ទាប់មកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសន្យាផ្តល់ការធានាសន្តិសុខដល់កូរ៉េខាងជើង ។

ប៉ុន្តែ​ក្តីសង្ឃឹម​ណាមួយ​ដែល​ថា ​ឧបទ្វីប​កូរ៉េ​​ឈាន​ដល់​សន្តិភាពត្រូវ​បាន​រលាយ​បាត់​ទៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​ ២ ​នៅ​ទីក្រុង​ហាណូយ ។ មេដឹកនាំទាំងពីរបានបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងស្តីពីវិធានការលុបបំបាត់នុយក្លេអ៊ែរជាក់លាក់ និងការដកទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ។

លោក គីម បានបន្តបង្កើនមីស៊ីលរបស់គាត់ ។ តាំង​ពី​ខែ​កញ្ញា​ឆ្នាំ​នេះ​មក កូរ៉េ​ខាង​ជើង​បាន​ចាប់​ផ្តើម​បាញ់មីស៊ីល​ពី​ផ្លូវ​ដែក និង​នាវា​មុជទឹក ។ វាក៏បានបាញ់សាកល្បងមីស៊ីលនាំផ្លូវរយៈចម្ងាយឆ្ងាយដែលហោះក្នុងរយៈកម្ពស់ទាប និងបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងផងដែរ ខណៈមីស៊ីលទាំងនេះសុទ្ធតែពិបាកស្ទាក់ចាប់ ។

ក្នុងទសវត្សរ៍នៃការកាន់អំណាចរបស់គាត់ លោក គីម បានផ្តល់ភ្លើងខៀវដល់ការសាកល្បងនុយក្លេអ៊ែរចំនួន ៤ ដែលនីមួយៗមានថាមពលខ្លាំងជាងប្រភេទមុនៗ ។

សេដ្ឋកិច្ចជាប់គាំង

ការ​បាញ់សាកល្បង​នុយក្លេអ៊ែរ និង​កាំជ្រួចមីស៊ីល​របស់​កូរ៉េ​ខាង​ជើង​បាន​ឃើញ​ភាព​តានតឹង​ជាមួយ​អាមេរិក​​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស ។ ជា​លទ្ធផល ទីក្រុង​ព្យុងយ៉ាង​ត្រូវ​រង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ហើយ​តួលេខ GDP របស់​ប្រទេស​បាន​បង់​ថ្លៃ ។ សេដ្ឋកិច្ចបានកើនឡើង ៣.៩ ភាគរយក្នុងឆ្នាំ ២០១៦ ប៉ុន្តែជាទូទៅមាននិន្នាការធ្លាក់ចុះចាប់តាំងពីពេលនោះមក ។ លោក គីម បានបិទព្រំដែនជាមួយប្រទេសចិនកាលពីឆ្នាំមុន ដោយសារជំងឺរាតត្បាតកូវីដ ១៩ ដែលជាការប៉ះទង្គិចដ៏ជូរចត់ចំពោះពាណិជ្ជកម្ម ។

កាលពីខែតុលា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំប្រទេសកូរ៉េខាងជើង បាននិយាយថា កុមារ និងមនុស្សចាស់នៅក្នុងប្រទេសនេះ ប្រឈមនឹងការអត់ឃ្លាន ។ របប​នេះ​មាន​សភាព​ទ្រុឌទ្រោម ប៉ុន្តែ​សូម្បីតែ​លោក គីម ក៏បាន​សារភាព​ក្នុង​ឱកាស​ជាច្រើនដែល​ថា ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​ខ្វះខាត​ស្បៀងអាហារ ។

ទណ្ឌកម្ម​សម្រាប់​ការ​អភិវឌ្ឍ​មី​ស៊ី​ល គឺជា​បន្ទុក​របស់​កូរ៉េ​ខាងជើង ។ កាលពី ៥ ឆ្នាំមុន វិទ្យាស្ថានស្រាវជ្រាវរបស់កូរ៉េខាងត្បូងបានប៉ាន់ប្រមាណថា ការបាញ់បង្ហោះកាំជ្រួចមីស៊ីលប្រភេទ Musudan ចំនួន ៤ គ្រាប់របស់កូរ៉េខាងជើង អាចនឹងចំណាយប្រាក់ស្មើនឹងពោត ២៩០,០០០ តោន ហើយល្មម​ចិញ្ចឹម​ជាតិ​បាន ​៥០ ​ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ កាន់អំណាច ១០ ឆ្នាំមកនេះ លោក គីម ជុងអ៊ុន បាញ់មីស៊ីលមិនចេះតិចគ្រាប់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ វិនាទី មុន

គម្រោងសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យ ដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ធនធានមនុស្ស ជំនាញសុខាភិបាល

ព័ត៌មានជាតិ៥ នាទីutes មុន

ទឹកជ្រោះចាអ៊ុងរបស់ខេត្តរតនគិរី មានសម្រស់ធម្មជាតិ មិនចាញ់ទឹកជ្រោះប៊ូស្រារបស់ខេត្តមណ្ឌលគិរីឡើយ

កីឡា៦ នាទីutes មុន

Enzo សង្ស័យមានទំនាក់ទំនងស្នេហា​ជាមួយ​តារា​រ៉េបអាហ្សង់ទីន

ព័ត៌មានជាតិ១៣ នាទីutes មុន

សម្ដេចតេជោ ថា គណៈសង្ឃជាន់ខ្ពស់ទើបតែងតាំងថ្មី ពិតជាស័ក្តិសម ផ្អែកលើព្រះគុណូបការៈក្នុងពុទ្ធសាសនា

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

​វិបត្តិ​ជន​ភៀសខ្លួន​ស៊ីរី​នឹង​កើន​ខ្លាំង​បំផុត​ បើ​រុស្ស៊ី​​​​វាយ​ចូល​​​ស៊ីរី​​​​ជាថ្មី​​​​

Sokha Hotels

ព័ត៌មានពេញនិយម