KPT+
ក្បួនសាមញ្ញៗទាំង ៦ ជួយថែទាំផ្លូវចិត្តមិនឱ្យស្ត្រេសផ្ដេសផ្ដាស
បញ្ហាសុខភាពផ្លូវចិត្តជារឿងស្មុគស្មាញ ពេលខ្លះយើងខំប្រឹងតាំងចិត្តមិនគិតសោះ តែនៅធ្វើមិនបាន ព្រោះខួរក្បាលមិនស្តាប់បញ្ជា។ ដើម្បីឲ្យមានសុខភាពផ្លូវចិត្តល្អ អង្គការសុខភាពពិភពលោក (WHO) បានណែនាំឲ្យយើងធ្វើរឿង ៦ ចំណុច ខាងក្រោមនេះ។
១- ធ្វើលំហាត់ប្រាណជាប្រចាំ
ការហាត់ប្រាណជាប្រចាំជួយឲ្យរាងកាយយើងមាំមួន មិនសូវមានជំងឺមកបៀតបៀន ឯបញ្ហាផ្លូវចិត្តក៏ល្អទៀត។ យើងគួរតែឆ្លៀតពេលហាត់ប្រាណ លេងកីឡា ឬជិះកង់ ឲ្យបានហោចណាស់ ៣០នាទី/ថ្ងៃ។
២- ញ៉ាំអាហារសុខភាព
មិនខុសពីការហាត់ប្រាណប៉ុន្មានទេ ការញ៉ាំអាហារបានត្រឹមត្រូវតាមក្បូនខ្នាត មានបន្លែ ផ្លែឈើ ត្រី សាច់ ចម្រុះគ្នា ឯរសជាតិវិញមិនប្រៃ-ផ្អែម ឬមានខ្លាញ់ច្រើន នោះជួយទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
៣- គេងឲ្យបានគ្រប់គ្រាន់
ដំណេកគ្រប់គ្រាន់ធ្វើឲ្យយើងអារម្មណ៍ស្រស់ស្រាយ មានថាមពលគ្រប់គ្រាន់សម្រាប់ធ្វើការងារ ដូច្នេះយើងត្រូវគេងឲ្យបាន ៨ ម៉ោង/ថ្ងៃ។
៤- កុំលាក់រឿងស្មុគស្មាញ
មានរឿងក្នុងចិត្តត្រូវនិយាយចេញឲ្យអស់ជាមួយមនុស្សដែលយើងទុកចិត្ត អាចជួយជាគំនិតយើងបាន កុំលាក់ទុកម្នាក់ឯង នាំឲ្យបញ្ហាកាន់ចាក់ស្រែះ ដោះស្រាយមិនរួចទៅជាមានសម្ពាធផ្លូវចិត្តកាន់តែធ្ងន់ទៅៗ។
៥- ដើរលេងជាមួយគ្រួសារ ឬមិត្តភក្តិ
យើងគួរតែចំណាយពេលសប្បាយខ្លះជាមួយក្រុមគ្រួសារ ឬពួកម៉ាកជិតស្និទ្ធ កុំគិតតែពីសម្រុកធ្វើការ ឬរៀនពេក បើមិនអ៊ីចឹងទេខួរក្បាលច្បាស់ជាស្ត្រេសស្លាប់ហើយ។
៦- កាត់បន្ថយគ្រឿងស្រវឹង
មនុស្សមួយចំនួនគិតថា គ្រឿងស្រវឹងអាចបំបាត់ទុក្ខកង្វល់បាន តែមិនដូច្នេះទេ ផឹកស្រារឹតតែស្មុគស្មាញឡើង និងមានផលប៉ះពាល់ចំពោះសុខភាពច្រើនទៀត៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ គោលបំណងក្នុងឆ្នាំ២០២២ គឺវិលត្រឡប់មកស្រឡាញ់ខ្លួនឯងវិញ
ចុចអាន៖ ដឹងគុណសម្បត្តិមួយនេះ អ្នកខ្ជិលសមាធិនឹងភ្ញាក់ខ្លួនមិនខាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ