Connect with us

សុខភាព

អេឡិចត្រូលីតជាអ្វី? ពេលបាត់បង់គួរធ្វើម៉េច?

បានផុស

នៅ

អេឡិចត្រូលីតមាននាទីរក្សាតុល្យភាពសារធាតុរាវនៅក្នុងរាងកាយ និងជួយបង្កើន​ថាមពល​ឲ្យរាងកាយយើង។ យើងអាចបាត់បង់​អេឡិចត្រូលីត​​​​​តាមរយៈ​ការបែកញើស​ច្រើន រាក ក្អួត ឬបាត់បង់ឈាមជាដើម។ យើងគួរធ្វើម៉េចដើម្បីបំពេញ​អេឡិចត្រូលីត​ឡើងវិញ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អេឡិចត្រូលីត គឺជាភាគល្អិតសារធាតុរ៉ែដូចជា សូដ្យូម (អំបិល) ប៉ូតាស្យូម កាល់ស្យូម ក្លរួ ម៉ាញ៉េស្យូម និងផូស្វាតជាដើម ដែលមាននៅក្នុងឈាម និងសារធាតុរាវ​ក្នុង​រាងកាយ​របស់យើង។

នៅពេលរាងកាយយើងបាត់បង់អេឡិចត្រូលីត យើងនឹងវិលមុខ អស់កម្លាំង ថប់បារម្ភ រមួលសាច់ដុំ ឆាប់ខឹង ញ័របេះដូង វង្វេង សម្ពាធឈាមចុះទាប ឈឺក្បាល ស្រេកទឹក ទល់លាមក និងមានជំងឺឆ្អឹង ជាដើម។

ខាងក្រោមនេះជាអាហារមួយចំនួនដែលយើងអាចញុំាដើម្បីបំពេញអេឡិចត្រូលីតឡើងវិញ៖

១. ទឹកដូង

ទឹកដូងមួយពែងមានផ្ទុកប៉ូតាស្យូមប្រហែល ៦០០​ មិល្លីក្រាម សូដ្យូម ២៥២ មិល្លីក្រាម និងមានជាតិស្ករធម្មជាតិដែលមានប្រសិទ្ធភាពក្នុងការបំពេញថាមពល និង​អេឡិចត្រូលីត​ដែលយើងបាត់បង់ក្រោយពេលបែកញើស​ច្រើន។

២. ទំពាំងបាយជូរក្រៀម

ទំពាំងបាយជូរក្រៀមផ្ទុកទៅដោយប៉ូតាស្យូម កាល់ស្យូម និងម៉ាញេស្យូម ដែលជា​ជម្រើស​ងាយស្រួលក្នុងការបំពេញអេឡិចត្រូលីតឡើងវិញ ប៉ុន្តែយើង​​មិនត្រូវ​ញុំាច្រើន​ពេកទេ។

៣. ឪឡឹក

ឪឡឹកផ្ទុកទៅដោយសារធាតុចិញ្ចឹមល្អៗដូចជា ស្ករធម្មជាតិ ប៉ូតាស្យូម និងទឹក។ យើង​អាចញុំាឪឡឹកដើម្បីបង្កើនថាមពល និងអេឡិចត្រូលីត។

៤. អាហារសម្បូរជាតិកាល់ស្យូម

យើងអាចបង្កើនកម្រិតជាតិកាល់ស្យូមដោយការញ៉ាំអាហារដូចជា ទឹកដោះគោ ទឹក​ដោះ​គោជូរ (យ៉ាអួ) ឈីស បន្លែស្លឹកបៃតង ផ្លែក្រូច បង្គា និង​​សណ្តែកដី៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ខូឡាជែនល្អចំពោះសម្រស់ និងសុខភាព រកបានពីអាហារណាខ្លះ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

មនុស្ស​រង​របួស​២៧​នាក់ ព្រោះ​រញ្ជួយដី​កម្រិត ៦,៤​រ៉ិចទ័រ​នៅ​តៃវ៉ាន់

សេចក្ដីជូនដំណឹង៥ នាទីutes មុន

លោក បណ្ឌិត អុិន ចាន់នី លើកទឹកចិត្តអតិថិជនប្រើ«អេស៊ី ស៊ូភើអេប» ដើម្បីទទួលបានសេវាកម្មថ្មីៗទំនើបទាន់សម័យ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

លោក​អូបាម៉ា​ ទម្លាក់សំណេរមួយ ក្រោយ​ធ្លាយដំណឹង​លែងលះជាមួយភរិយា

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកនាំពាក្យ៖ អធិការកិច្ចការងារនឹងចាត់វិធានការតាមច្បាប់យ៉ាងតឹងរ៉ឹងចំពោះរោងចក្រអនុវត្តមិនបានត្រឹមត្រូវ

ព័ត៌មានជាតិ២៨ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាលជំរុញមន្ត្រីមណ្ឌលសុខភាពបម្រើសេវាសុខភាពជូនក្រុមគ្រួសារយុទ្ធជនប្រកបដោយគុណភាព

Sokha Hotels

ព័ត៌មានពេញនិយម