សន្តិសុខសង្គម
ផ្ទុះគ្រាប់បែក ២កន្លែងនៅក្បែរស្ថានទូតកម្ពុជា ប្រចាំប្រទេសមីយ៉ាន់ម៉ា
មានករណីផ្ទុះគ្រាប់បែក២គ្រាប់ នៅក្បែរស្ថានទូតកម្ពុជាប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ដោយ១គ្រាប់មានចម្ងាយប្រមាណ១០០ម៉ែត្រ និង១គ្រាប់ទៀតមានចម្ងាយប្រមាណ១៥០ម៉ែត្រ ដែលជាគ្រាប់បែកច្នៃ និងមិនបានបង្កគ្រោះថ្នាក់ដល់មនុស្សនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ករណីផ្ទុះគ្រាប់បែក បានកើនតឡើងមុនពេល មួយសប្តាហ៍ នៃដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពជា ទៅកាន់ប្រទេសមីយ៉ាន់ម៉ា តបតាមការអញ្ជើញរបស់ លោក Min Aung Hlaing មេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលសម្តេចគ្រោងនឹងធ្វើទស្សនកិច្ចនៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២២។
បើតាមលោក កុយ គួង គ្រាប់បែកទាំងនេះ គឺជាគ្រាប់បែកច្នៃឱ្យលឺសំឡេងតែប៉ុណ្ណោះ មិនបានបង្កឱ្យមានរបួសស្នាមនោះទេ។ ពេលនេះ ខាងសន្តិសុខមីយ៉ាន់ម៉ា បានបង្កើតការប្រុងប្រយ័ត្ន និងការពារបន្ថែមទៀតទាក់ទងនឹងការពង្រឹងសន្តិសុខ ទាំងនៅស្ថានទូត ផ្ទះរបស់អគ្គរដ្ឋទូត និងមន្រ្តីទូតរបស់កម្ពុជា៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា១ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»