Connect with us

សេដ្ឋកិច្ច

ឆ្នាំ ២០២១ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេស មានតម្លៃជិត ៥ពាន់លានដុល្លារ

បានផុស

នៅ

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងរយៈពេល១២ខែ ក្នុងឆ្នាំ២០២១ នេះ ប្រទេសកម្ពុជា បាននាំចេញកសិផល ទៅកាន់គោលដៅទីផ្សារក្រៅប្រទេសមានចំនួន ៤ ៩៦៧ ៨៥២ ៧១៣ ដុល្លារអាមេរិក។

លោករដ្ឋមន្ត្រី បានបន្តថា ក្នុងនោះ ការនាំចេញអង្ករមានចំនួន ៥២៧ ៥៩៣ ៩៩៥ដុល្លារអាមេរិក  ការនាំចេញស្រូវមានចំនួន ៣១ ៤០៧ ៨២២ដុល្លារអាមេរិក ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករមានចំនួន ៣ ១៦៤ ៧១៧ ៤៨៣ដុល្លារអាមេរិក ការនាំចេញកៅស៊ូធម្មជាតិមានចំនួន ៦០៣ ១៩៣ ២០២ដុល្លារអាមេរិក ការនាំចេញឈើកៅស៊ូមានចំនួន ១ ៥០៥ ០១៤ដុល្លារអាមេរិក ការនាំចេញឈើអារ និងសត្វស្វារ ៣៥ ៣៣៥ ៦៦៧ដុល្លារអាមេរិក ការនាំចេញត្រីគ្រប់ប្រភេទ ៤ ០៩៩ ៥៣០   ដុល្លារអាមេរិក។

យោងតាមប្រព័ន្ធទិន្នន័យ គ្រឹះភូតគាមអនាម័យជាតិ របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្នុងឆ្នាំ ២០២១នេះ ប្រទេសកម្ពុជាបាននាំចេញកសិផលទៅក្រៅប្រទេស មានបរិមាណសរុប ៧ ៩៨៤ ២៥១,៨៣តោន ទៅកាន់ទិសដៅ ៦៨ប្រទេស គឺមានការកើនឡើងចំនួន ៣ ១១០ ៧៩០,៧៣តោន ស្មើនឹង ៦៣,៨៣% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២០ ដែលទទួលបានត្រឹមតែ ៤.៨៧៣៤៦១,១០តោន។

កសិផលសំខាន់ៗ ដែលបាន នាំចេញរួមមាន៖

១- ការនាំចេញអង្ករ មានចំនួន ៦១៧ ០៦៩តោន មានការថយចុះចំនួន ៧៣ ៧៦០តោន (-១០,៦៨% បើធៀបនឹងបរិមាណនាំចេញ ក្នុងឆ្នាំ២០២០ ដែលមានចំនួន ៦៩០ ៨២៩តោន។ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៤៥៧ ៤១៥តោន ស្មើនឹង ៧៤,១៣% អង្ករសគ្រប់ប្រភេទមានចំនួន ១៤៩ ០៨០តោន ស្មើនឹង ២៤,១៦% និងអង្ករចំហុយមានចំនួន ១០ ៥៧៤តោន ស្មើនឹង ១,៧១%។

២- ការនាំចេញស្រូវក្នុងឆ្នាំ២០២១ មានចំនួន ៣ ៥២៧ ៤១៨ តោន ទៅកាន់ប្រទេសវៀតណាម (មានវិញ្ញា បនបតភូតគាមអនាម័យចំនួន ២ ១៨៧ ១៧៧,០២តោន) ដែលមានការកើនឡើងចំនួន ១.៣៣៨ ៦១៤តោន (៦១,១៦%) បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន ២ ១៨៨ ៨០៤តោន។

៣- ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករក្នុងឆ្នាំ២០២១ មានចំនួន ៥ ១៨០ ០០៥,៨១តោន កើនឡើង ចំនួន ១ ៦៨៣ ១៩៨,៧១តោន ស្មើនឹង ៤៨,១៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ ដែលមានចំនួន ៣៣ ៤៩៦ ៨០៧,១០តោន ដែលក្នុងនោះរួមមាន៖

ចំណិតដំឡូងមីក្រៀមមានចំនួន ១ ៦៤៤ ៥៩១,៦៨តោនកើនឡើងចំនួន ៨,៤៥%។ ដំឡូងមីស្រស់មានចំនួន ១ ១០៤ ២២០តោន កើនឡើងចំនួន ៥២,៦%។ ម្សៅដំឡូងមីមានចំនួន ៣៥៨៦២,៧៤តោន កើនឡើងចំនួន ២,៦៦%។ កាកសំណល់ដំឡូងមីមានចំនួន ៩ ០៥៤,៥០តោន ថយចុះចំនួន -៣៣,០៦%។ គ្រាប់ស្វាយចន្ទីមានចំនួន ៩៣៧៩៧៤,២៦តោន កើនឡើងចំនួន ៣២៨,៣៤%។

គ្រាប់ពោតមានចំនួន ២០១ ៥៨៩,៣៤តោន កើនឡើងចំនួន ៣,៥៨%។ គ្រាប់សណ្ដែកបាយមានចំនួន ២៩ ១៩២,៣៥តោកើនឡើងចំនួន ១៨៩,៦១%។ គ្រាប់សណ្តែកសៀងមានចំនួន ១០៥ ៦៥៥,០៤តោន កើនឡើងចំនួន ២៦៤,២៤%។

ផ្លែចេកស្រស់មានចំនួន ៤២៣ ១៦៨,៩៧តោនកើនឡើងចំនួន ២៧,០២%។ ផ្លែស្វាយស្រស់មានចំនួន ២៤២ ៤៨៣,៧៦តោនកើនឡើងចំនួន ១៤៨,៣៨%។ ដំណាប់ស្វាយមានចំនួន ១៧ ៨៧៩,៨២តោន កើនឡើងចំនួន ១៧៩,៣០%។ ទឹកស៊ីរ៉ូស្វាយមានចំនួន ៤ ៨៦៦,១៨តោន កើនឡើងចំនួន ៣៣,២៨%។ ដូងប្រេងមានចំនួន ៦២ ២១៦,៦៩តោន កើនឡើងចំនួន ១៤,២២%នាំ។

ម្រេចមានចំនួន ២៨ ០៧៤,៧៩តោន កើនឡើងចំនួន ៤៥២,៧២%។ ម្ទេសស្រស់មានចំនួន ៩៨ ៣៨៧,១២តោ កើនឡើងចំនួន ៣៩,៤៦%។ ម្ទេសក្រៀមមានចំនួន ២ ១៦០,២៣តោនកើនឡើងចំនួន ២០,០១%និង ផលិតផលចំនួន ៩៥មុខ ផ្សេងទៀតមានចំនួន ១៨៩ ២៦៤,៧៦ តោន៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម