Connect with us

ព័ត៌មានជាតិ

​​ម៉ាឡេស៊ី ​​ផ្ដល់​ភាព​ស្របច្បាប់​ដល់​ពលក​រ​តែមាន​​លក្ខខណ្ឌ

បានផុស

នៅ

​រដ្ឋាភិបាល ប្រទេសម៉ាឡេស៊ី បានប្រកាសផ្តល់ភាពស្របច្បាប់ដល់ពលករខុសច្បាប់កម្ពុជា និងពលករ​១៤​ប្រទេសទៀត តែត្រូវមានលក្ខខណ្ឌមួយចំនួន ទើបមាន​សិទ្ធិ​ស្របច្បាប់​ធ្វើការនៅប្រទេសម៉ាឡេស៊ី បន្ត​ទៀតបាន។
 
ការផ្តល់​ភាពស្របច្បាប់​នេះ ត្រូវបានអនុវត្តពីខែវិចិ្ឆកា ឆ្នាំ២០២០ រហូតដល់ខែមិថុនា ឆ្នាំ២០២១​សម្រាប់​ពលករ​ខុសច្បាប់ ដែល​កំពុង​បម្រើការ​នៅក្នុង​វិស័យ​សំណង់ ឧស្សាហកម្ម ដាំ​ដុះ និង កសិកម្ម នៅក្នុង​ប្រ​ទេស​ម៉ាឡេស៊ី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម សេចក្តីជូនដំណឹង​រប​ស់​ស្ថានទូត​កម្ពុជា ​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី ដែលទើបទទួលបាននៅថ្ងៃនេះ បានឲ្យដឹងថា និយោជក​និង​ពលករ​ខុសច្បាប់ អាច​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​រួមមាន មិន​ត្រូវ​មានឈ្មោះ​នៅក្នុង​បញ្ជីខ្មៅ របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​, ត្រូវ​បង់​ប្រាក់​តម្កល់​៥០០​រីង​ហ្គី​ត ឬ​ជាង​១២០​ដុល្លារ​, បង់ថ្លៃ​ផាកពិន័យ​១៥០០​រីង​ហ្គី​ត ស្មើនឹង៣៦៩​ដុល្លារ ​តាម​ប្រព័ន្ធ​អន​ឡាញ សម្រាប់​​​ពលករ​ម្នាក់​, ត្រូវ​ពិនិត្យ​សុខភាព​នៅ​មជ្ឈមណ្ឌល FOMEMA, ត្រូវ​បង់ពន្ធ​, បង់​សេវា​ដំណើរការ​ឯកសារ​ និង ទិដ្ឋាការ​។
 
លើសពីនេះទៀតពលករ ត្រូវមាន​លិខិតឆ្លងដែន ​ដែលមាន​សុពលភាព​ យ៉ាងតិច​១៨​ខែ​, ជា​ពលករ​ដែល​បាន​ចូលទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ ដោយ​ប្រើ​ទិដ្ឋាការ​ទេសចរណ៍ ឬ​ជា​ពលករ​ ដែលមាន​ទិដ្ឋាការ​ការងារ​ផុត​សុពលភាព ​មុន​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ឬ ត្រូវបាន​រាយការណ៍​ថា ​រត់​ចេញពី​និយោជក​និង​ត្រូវមាន​វិញ្ញា​បនបត្រ​បញ្ជាក់​ថា ​គ្មាន​ជំងឺ​កូ​វីដ​-១៩ ដែលមាន​សុពលភាព​រយៈពេល​៣​ថ្ងៃមុន​ថ្ងៃ​សម្ភាសន៍​។
 
បើតាម​ស្ថានទូត​កម្ពុជា ក្រោយ​ពលករ​បាន​បំពេញ​លក្ខខណ្ឌ​ខាងលើ​បាន​សមស្រប​ហើយ ពលករ​អាចដាក់​ពាក្យ​ស្នើសុំ​ផ្ដល់​ភាពស្របច្បាប់​ និងត្រូវ​ទាក់ទង​ផ្ទាល់​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​អគ្គនាយក​ដ្ឋាន​ការងារ​ម៉ាឡេស៊ី​ ដោយ​គ្មាន​ការ​ពាក់ព័ន្ធ​ជាមួយនឹង​ភាគី​ទី​បី និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឡើយ​។
 
យោងតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា បច្ចុប្បន្ន​មានពលករខ្មែរធ្វើការ​នៅម៉ា​ឡេស៊ី ប្រមាន៥ម៉ឺននាក់ ទាំងស្របច្បាប់ និងមិនស្របច្បា​ប់ ដោយធ្វើការទៅលើផ្នែកសំណង់ សេវាកម្ម ភោជនីយដ្ឋាន សណ្ឋាគារ តាមផ្ទះ និងនេសាទ ៕
 
អត្ថបទ ៖ សំអឿន
 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍២២ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ចរាចរណ៍២២ នាទីutes មុន

នគរបាលបញ្ជូនអ្នកបើករថយន្ដបុកម៉ូតូស្លាប់ឪពុកកូន៣នាក់នៅផ្លូវ៦០ម៉ែត្រទៅតុលាការ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៩ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

Sokha Hotels

ព័ត៌មានពេញនិយម