សេដ្ឋកិច្ច
អតិថិជនរីករាយដំណើរកំសាន្តជាមួយការប្រើប្រាស់សេវាឌីជីថលរបស់អេស៊ីលីដា
នៅក្នុងដំណើរកំសាន្តចូលឆ្នាំសកល ឆ្នាំ២០២២នេះ អតិថិជនអាចធ្វើដំណើរដោយក្តីរីករាយដោយមិនចាំបាច់មានការព្រួយបារម្ភឡើយ ព្រោះធនាគារ អេស៊ីលីដា បានដាក់ពង្រាយម៉ាស៊ីនដែលមានបច្ចេកវិទ្យាទំនើបៗរាប់ពាន់គ្រឿងនៅទូទាំងប្រទេសដើម្បីផ្តល់ភាពងាយស្រួលជួនដល់អតិថិជិនក្នុងការដាក់-ដកប្រាក់ និងសេវាផ្សេងៗទៀតទៅតាមតម្រូវការ។

ជាងនេះទៀតអតិថិជនក៏អាចប្រើប្រាស់សេវាអេស៊ីលីដា ម៉ូបាលសម្រាប់ស្កែនក្នុងការទូទាត់ថ្លៃទំនិញដែលមានភាពងាយស្រួល លឿនរហ័ស មានសុវត្ថិភាពខ្ពស់ ចំណេញពេលវេលា និងកាត់បន្ថយនូវការប្រើប្រាស់ក្រដាសប្រាក់ ពិសេសអាចបង្ការការឆ្លងមេរោគកូវីដ-១៩ផងដែរ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ៖«អេស៊ីលីដាបានសម្រេចវិនិយោគក្នុងការបន្ថែមម៉ាស៊ីនអេធីអឹមឱ្យបានកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំគឺដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ក្នុងការប្រើប្រាស់នូវសាច់ប្រាក់របស់គាត់នៅទូទាំងប្រទេសរបស់យើង និងបាន២៤ម៉ោងក្នុង៧ថ្ងៃដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។

លោកស្រីបានបន្តទៀតថា ជាមួយគ្នានេះ ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ក៏បានចូលរួមយ៉ាងសកម្មភាពក្នុងការបំពេញសេចក្ដីត្រូវការសម្រាប់របស់អ្នកប្រើប្រាស់សេវាធនាគារឌីជីថល តាមរយៈ អេប អេស៊ីលីដា ម៉ូបាល ដែលមានមុខងារសម្បូរបែប ពិសេសការទូទាត់តាមរយៈ QR កូដ ដ៏លឿនរហ័ស និងសុវត្ថិភាពខ្ពស់។
លោកស្រីសូមគោរពជូនពរដល់ប្រជាពលរដ្ឋក៏ដូចជាអតិថិជនរបស់ធនាគារ អេស៊ីដា ទាំងអស់សូមធ្វើដំណើរកំសាន្តប្រកបដោយសុខសុវត្តិភាព និងចៀសផុតពីការឆ្លងជំងឺដង្កាត់ផ្សេងៗ ពិសេសជំងឺកូវីដ-១៩ ឬជំងឺកូវីដ១៩ប្រភេទថ្មី អូមីក្រុង កំពុងឆ្លងនៅកម្ពុជាក៏ដូចជានៅលើសកលលោក៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ