Connect with us

ព័ត៌មានជាតិ

ក្រសួងការងារបង្គាប់ឲ្យក្រុមហ៊ុនណាហ្កាវើលដ៍បើកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាត្រឹមត្រូវឲ្យបុគ្គលិក

បានផុស

នៅ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជូនដំណឹងដល់អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ លីមីធីត ដែលកំពុងធ្វើការដោយលើកមូលហេតុថា និយោជកមិនទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារដល់ខ្លួនមិនបានត្រឹមត្រូវតាមច្បាប់ ឲ្យទៅក្រសួងការងារចាប់ពីថ្ងៃទី ០៣ ខែមករា ឆ្នាំ ២០២២តទៅ ដោយផ្តល់ព័ត៌មានអំពីប្រាក់ឈ្នួល ប្រាក់អត្ថប្រយោជន៍ ដែលខ្លួនធ្លាប់ទទួលបាន រូបមន្តគណនា និងមូលដ្ឋានគណនា ដែលខ្លួនចង់បាន ដើម្បីក្រសួងធ្វើការផ្ទៀងផ្ទាត់ឡើងវិញ។
តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នៅថ្ងៃទី ០២ ខែមករា បានឲ្យដឹងថា ក្រសួងនឹងបង្គាប់ឲ្យនិយោជកធ្វើការទូទាត់សំណង​បន្ថែមដល់បុគ្គលិក ក្នុងករណីដែលក្រសួងទទួលបានព័ត៌មានពេញលេញ ហើយរកឃើញថា មានភាពលម្អៀងក្នុងការគណនាពិតប្រាកដមែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្រសួងការបានអំពាវនាវដល់អតីតបុគ្គលិក្រុមហ៊ុនណាហ្កាវើលដ៍ដែលកំពុងធ្វើការតវ៉ាទាំងអស់ វិលមកអនុវត្តឲ្យបានត្រឹមត្រូវតាមនិតិវិធីនៃការដោះស្រាយវិវាទការងាររួមវិញ ស្របតាមស្មារតីមាត្រា ៣០២ ដល់មាត្រា ៣១៧ នៃច្បាប់ស្តីពីការងារ និងប្រកាសលេខ ៣១៧ សកបយ. ចុះថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ ២០០១ ស្តីពីនិតិវិធីនៃការដោះស្រាយវិវាទការងាររួម ដែលបានកំណត់និតិវិធីបន្ត គឺត្រូវប្តឹងទៅតុលាការដើម្បីបញ្ចប់វិវាទ ក្រោយពេលការផ្សះផ្សា ការចេញសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងការអនុវត្តវិធានការវិវាទ ត្រូវបានតុលាចេញដីកាសម្រេចចាត់ចែងតាមបណ្តោះអាសន្នលេខ ៥២៤ “ត” ដ.រ ចុះថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយបានកំណត់គុណវុឌ្ឍថា ជាកូដកម្មខុសច្បាប់ និងត្រូវចាត់ទុកថា ជាកំហុសធ្ងន់។

គិតត្រឹមថ្ងៃនេះ អតីតបុគ្គលិកក្រុមហ៊ុនណាហ្កាវើលដ៍ប្រមាណជាង ២០០នាក់ ធ្វើកូវដកម្មអស់រយៈពេលជាង ១០ថ្ងៃហើយ  ដើម្បីទាមទារចូលបំពេញការងារជាធម្មតាវិញ ខណៈដែលកម្មករជាង១០០នាក់ទៀត ស្ម័គ្រទទួលយកការបញ្ឈប់ ប្រសិនបើភាគីនិយោជកទូទាត់ប្រាក់សំណងបានត្រឹមត្រូវ។

ពាក់ព័ន្ធនឹងវិវាទនេះ ក្រសួងការងារក្នុងនាមជាអ្នកផ្សះផ្សា ក៏បានសន្យាព្យាយាមសម្របសម្រួលរកដំណោះស្រាយជាបន្តបន្ទាប់ ដើម្បីតម្កល់ប្រយោជន៍ទាំងភាគីកម្មករ និងភាគីនិយោជក៕ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្ត​កោះកុង កំពុង​មាន​ចំណាប់​អារម្មណ៍​ពី​អ្នក​វិនិយោគ និងត្រូវការ​កម្លាំងពលកម្មច្រើន

សន្តិសុខសង្គម៨ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៦ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១២ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម