Connect with us

សន្តិសុខសង្គម

ឪពុកចុង កាប់កូនស្រីដាច់.ក និងដៃម្ខាង រួចសម្លាប់ខ្លួនឯងតាមក្រោយ ករណីចាប់រំលោភ

បានផុស

នៅ

ឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយជនល្មើសជាឪពុកចុងបានកាប់ដាច់ក កូនស្រីអាយុ ១៤ ឆ្នាំ និងបានកាប់ដៃស្ដាំដាច់ម្ខាងទៀត ក្នុងករណីចាប់រំលោភ។ ហេតុការណ៍​ខាងលើនេះ​បានកើត​ឡើង​នៅ​ចន្លោះ​ម៉ោង ៦ និង ៣០ ទៅ ម៉ោង ៧ នៅ​ព្រឹក​ថ្ងៃទី ០២ ខែមករា ឆ្នាំ ​២០២២ នៅក្នុង​ភូមិ​ធ្លក​យស់ ឃុំ​តា​ជេស ស្រុក​កំពង់​ត្រឡាច​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ករណី​ឃាត​កម្មនេះ​ បាន​ឡើង​នៅលើផ្ទះជនរងគ្រោះ​ឈ្មោះ ណា​ង ស្រី​លាភ ភេទ​ស្រី អាយុ ១៤ ឆ្នាំ ដែលមាន​ឪពុកចុង​ឈ្មោះ ច្រឹង ផល្លី ភេទ​ប្រុស អាយុ ៣៦ ​ឆ្នាំ ជា​ជន​ល្មើស បាន​កាប់កូនចុងចំនួន ២ កាំបិតផ្គាក់​ដាច់ ក និងដាច់​ដៃស្តាំ បណ្តា​ល​ឲ្យ​ជន​រងគ្រោះ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែម្តង។ ករណីនេះ ក្រោយពី​សម្លាប់​កូនចុង​ហើយ ជនល្មើស​ជា​ឪពុកចុង​បាន​យក​ថ្នាំពុល​មក​ផឹក ហើយ​យក​ខ្សែ​មក​ចង.ក សម្លាប់​ខ្លួន។

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ករណីនេះ​កើតឡើង​ដោយ​ការ ប៉ុនប៉ង​ចាប់រំលោភ​កូនស្រី ( កូនចុង ) ព្រោះ​នៅលើ​រាងកាយ​កុមារី​រងគ្រោះ​មាន​បន្សល់ទុក​ខោ​លី​អូ និង​អាវ​លើ​ដងខ្លួន​ផងដែរ ។ ករណីនេះ ​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​នៅ​កន្លែងកើតហេតុ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី ៕

អត្ថបទ៖ ឈៀង​ថា​រិ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច  

សន្តិសុខសង្គម១១ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ទិវានៃក្ដីស្រឡាញ់
សន្តិសុខសង្គម១៩ ម៉ោង មុន

មុនថ្ងៃទិវានៃក្ដីស្រឡាញ់ បុរសជាសង្សារកាប់ប្រហារនារីគូស្នេហ៍របួសធ្ងន់ រួចទៅលោតទឹកសម្លាប់ខ្លួន

ក្រុមបាល់ទាត់ជម្រើស​ជាតិ​កម្ពុជា
កីឡា១៨ ម៉ោង មុន

លោក កែវ សារ៉េត ៖«គ្មាន​ព័ត៌មាន​អ្វី​ពី FIFA ឬ AFC រឿងកម្ពុជា​ជំនួស​ប៉ាគីស្ថាន»

Sokha Hotels

ព័ត៌មានពេញនិយម