ព័ត៌មានអន្ដរជាតិ
កត្តាពីរធ្វើឲ្យព្រលានយន្តហោះអាមេរិកវឹកវរលុបចោលជើងហោះហើរជាង២ពាន់ម្សិលមិញ
ការធ្វើដំណើរតាមផ្លូវអាកាសនៅតែបន្តវឹកវរនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ នៅពេលអាកាសធាតុផ្នែកខ្លះអាក្រក់ខ្លាំងបូករួមទាំងវីរុសកូវីដ-១៩បំប្លែងខ្លួន Omicron រាតត្បាត។
គិតទូទាំងពិភពលោកកាលពីថ្ងៃម្សិលមិញ ជើងហោះហើរជាង៤៥២៩ត្រូវបានលុបចោល ក្នុងនោះជាងពាក់កណ្តាលនៅសហរដ្ឋអាមេរិកដែលការលុបចោលជើងហោះហើរយ៉ាងច្រើននេះចំពេលវេលាធ្វើដំណើរឡើងខ្ពស់បំផុតប្រចាំឆ្នាំពោលគឺថ្ងៃឈប់សម្រាកឆ្លងឆ្នាំ។
យោងតាមវេបសាយ FlightAware បង្ហាញថា សហរដ្ឋអាមេរិកបានលុបចោលជើងហោះហើរ២៦០៤ កាលពីល្ងាចថ្ងៃអាទិត្យ។ ជាមួយគ្នានេះ ជើងហោះហើរក្នុងស្រុក៣៤៤៧ក៏ត្រូវបានលុបចោលដែលចំនួននេះក្នុងចំណោមជើងហោះហើរក្នុងស្រុកទូទាំងពិភពលោក៧៦០២ត្រូវបានលុបចោល។
យោងតាមវេបសាយខាងលើឲ្យដឹងថា អាកាសចរណ៍អាមេរិករងប៉ះពាល់ខ្លាំងគឺភាគខាងត្បូងដែលត្រូវបានលុបចោលដល់១៣%។
នៅសហរដ្ឋអាមេរិក ព្រលានយន្តហោះនៅ Chicago បានរងផលប៉ះពាល់ខ្លាំងដោយសារអាកាសធាតុ ដែលព្យុះទឹកធ្លាក់វាយប្រហារខ្លាំងកាលពីរសៀលថ្ងៃសៅរ៍រហូតដល់យប់។
ការហោះហើរជាសកលនៅតែរងការវាយប្រហារពីវីរុសបំប្លែងខ្លួន Omicron។
អ្នកបើកយន្តហោះ បុគ្គលិកលើយន្តហោះ និងក្រុមការងារបានអវត្តមានពីការងារ បន្ទាប់ពីឆ្លងកូវីដ-១៩ ឬទំនាក់ទំនងជាមួយអ្នកដំណើរដែលឆ្លង ហើយត្រូវបានធ្វើចត្តាឡីស័ក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់