ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ជាអ្នកមិនយល់ស្រប ចំពោះការចង់ឲ្យខេត្តកោះកុង ផ្ដាច់ទំនាក់ទំនងរកស៊ី ជាមួយប្រទេសថៃ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា កាលពីពេលកន្លងមក សម្ដេចគឺជាអ្នកដែលមិនយល់ស្រប ចំពោះការចង់បានរបស់បុគ្គលមួយចំនួន ដែលចង់ឲ្យខេត្តកោះកុង ផ្ដាច់ការទំនាក់ទំនងរកស៊ី ជាមួយប្រទេសថៃ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង ១៤៨គីឡូម៉ែត្រ នាព្រឹកថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា នាពេលនោះ សម្ដេចត្រូវធ្វើការតស៊ូមតិយ៉ាងច្រើន ទាំងនៅក្នុងគណៈរដ្ឋមន្ត្រី និងនៅក្នុងគណបក្សប្រជាជនកម្ពុជាផង ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងកាលពីអំឡុងពេលនោះ ថា« អត់បានទេ ប្រសិនបើការកាត់ផ្ដាច់ការរកស៊ីជាមួយប្រទេសថៃ វាស្មើនឹងសម្លាប់ប្រជាជននៅខេត្តកោះកុង តែម្ដង ព្រោះយើងត្រូវផ្គត់ផ្គង់ពីស្រែអំបិល ទៅកាន់ខេត្តកោះកុង យើងត្រូវផ្គត់ផ្គង់យ៉ាងហោចណាស់ ១២ម៉ោង ទើបទៅដល់»៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក