ព័ត៌មានជាតិ
ទីបំផុតស្ពានឆ្លងកាត់ទន្លេទៅអរិយក្សត្រ គ្រោងឈានទៅបើកការដ្ឋានសាងសង់
ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ នៅព្រឹកនេះ ពីការឈានទៅបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គទៅតំបន់អរិយក្សត្រ ក្រោយក្រុមហ៊ុនរបស់កូរ៉េបានសិក្សាចប់សព្វគ្រប់។
គម្រោងនៃការសាងសង់ស្ពានឆ្លងកាត់ទន្លេទៅតំបន់អរិយក្សត្រ នឹងប្រែក្លាយតំបន់នោះក្លាយជាទីក្រុងរណប ខណៈទីនោះកំពុងមានការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធ រួមទាំងគម្រោងបុរីជាច្រើន។
បើតាមប្រមុខរដ្ឋាភិបាលស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅតំបន់អរិយក្សត្រ ត្រូវបានភាគីកូរ៉េខាងត្បូង ដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យមុនឈានទៅបើកការដ្ឋានសាងសង់។
គម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកំពុងការសាងសង់ប្រើប្រាស់ថវិការដ្ឋាភិបាលកូរ៉េ ដូចជាគម្រោងស្តារផ្លូវជាតិលេខ ២ និងការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ ៤៨ ទៅខេត្តកោះកុង។
បើតាមមន្រ្តីរបស់ក្រសួងសាធារណការបានឲ្យដឹងថា ការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ឆ្លងកាត់ទន្លេមេគង្គទៅតំបន់អរិយក្សត្រ អាចនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២២នេះ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ