Connect with us

ព័ត៌មានជាតិ

បុរសម្នាក់​ត្រូវ​នគរបាល​កោះ​ហៅ​សួរនាំ​ បន្ទាប់ប្រើ​ប្រាស់ឯក​សណ្ធាន​​មន្ត្រីនគរ​បាលជាតិ​ថ្នាក់ថ្នាក់​ឧ​ត្ត​ម​សេនីយ៍បង្ហោះ​លើបណ្ដាញសង្គម​

បានផុស

នៅ

បុរសម្នាក់​ត្រូវបាន​នគរបាល​កោះហៅ​ បន្ទាប់ពី​ប្រើប្រាស់​ប្រើ​ប្រាស់ឯក​សណ្ធាន​​មន្ត្រីនគរ​បាលជាតិ​ថ្នាក់ថ្នាក់​ឧ​ត្ត​ម​សេនីយ៍បង្ហោះ​លើបណ្ដាញសង្គម​។ យោងតាម​​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ុំឱ្យដឹង​ថា​ក្រោយ​ពី​ពិនិត្យឃើញ​មានការ​ផ្សព្វផ្សាយ និង​ការ​ចែករំលែក​បន្តបន្ទាប់​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ពាក់ព័ន្ធ​នឹង​បុរស​ម្នាក់​ប្រើប្រាស់​ឯក សណ្ឋាន​មន្ត្រី​នគរ​បាលជាតិ​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍ ដោយ​ពុំ​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​បង្ហោះ​ផ្សព្វ​ផ្សាយ​ជា​សាធារណ​:​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នាយកដ្ឋាន​បុគ្គលិក នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ ដើម្បី​ស្វែងរក​អត្តសញ្ញាណ​បុរស​ខាងលើ និង​ស្វែងរក​ប្រភព​អ្នកផ្គត់ផ្គង់​ឯកសណ្ឋាន​នគរបាល​នោះ​។​

​រសៀល​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០២០ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​នៃ​នាយកដ្ឋាន​បុគ្គលិក លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​បុរស​ខាងលើ និង​ឈាន​ដល់​ការកោះ​អញ្ជើញ​មក​ធ្វើការ​សួរនាំ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ ផាន សុភ​ក្ដី ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មានមុខរបរ ជាងកាត់សក់ នៅ​ចំណុចភូមិ​ពាណិជ្ជកម្ម សង្កាត់រការ​ធំ ក្រុងច្បារមន ខេត្ដ​កំពង់ស្ពឺ បាន​ឆ្លើយ​សារភាពនិងទទួល ស្គាល់ថា​ ឯកសណ្ឋាន​នគរ​បាលជាតិ (​អាវ​នោះ​) គឺជា​កម្មសិទ្ធិ​លោក​ឧត្ដមសេនីយ៍ត្រី ង៉ា​ម រី ជា​ស្នង ការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាននគរបាល​ខេត្ដ​កំពង់ស្ពឺ ដែល​កាលពី​ថៃ្ង​ទី ០៧ ខែ ធ្នូ ឆ្នាំ២០២០ វេលា​ម៉ោង ០៨:៣០ នាទី កន្លងទៅ លោ​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី បាន​បើក​រថ​យន្ដ​ពាក់​ផ្លាក​លេខ​នគរបាល​មក​តូប ដើម្បី​កាត់សក់ គាត់​បាន​ដោះអាវ​ព្យួរ ខ្ញុំ (​ផាន សុភ​ក្តី​) ក៏បាន​សុំ​ពាក់អាវ​ថតរូប ដោយ​លោក ង៉ា​ម រី បាន​ឆ្លើ​យថា ពាក់ៗ​ទៅ ខ្ញុំ​សួរ​ប​ន្តថា បើ​ថត​ផុស​ក្នុងហ្វេ​ស​ប៊ុ​កបាន​អត់ គាត់​ឆ្លើ​យ​ថា ផុស​ៗ​ទៅ រួច​ខ្ញុំ​បាន​សុំ​ខ្ចី សោ​រ​រថយន្ត​ដើម្បី​បើក​ទ្វារអង្គុយ​ថត គាប់ជួនពេលនោះ មាន​ព្រះសង្ឃ​និមន្ត​បិណ្ឌបាត​ឆ្លងកាត់​ទីនោះ ខ្ញុំបាន​យក​បច្ច័យដាក់​បាត​លោក ដោយ​គ្រង​ឯក សណ្ឋានន​គរបាលជាតិ​ផង​ដែរ​។ ឈ្មោះ ផាន សុភ​ក្តី បាន​បញ្ជាក់​បន្ថែមថា ចំពោះសកម្មភាព ខាង លើ គឺ​ខ្ញុំ​មិនបាន​ដឹង​ថា ជា​អំពើខុសច្បាប់នោះទេ ព្រោះលោក​ឧត្ដម​សេ​នីយ៍ ង៉ា​ម រី គាត់​ជា​នគរបាល ជាតិ​មាន​ឋានៈ​ខ្ពស់ បាន​យល់​ព្រម​ឱ្យ​ខ្ញុំ​ថតរូប​ផុស​ក្នុងហ្វេ​ស​ប៊ុ​ក ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា ដោយ​បុគ្គល​ឈ្មោះ ផាន សុភ​ក្តី បាន​សារភាព​ទទួលស្គាល់​កំហុស និង​បាន​ស្នើសុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សមត្ថកិច្ច គណៈ​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ និង​ដោយមាន​ការយល់​ព្រម​ពី​ថ្នាក់ ដឹកនាំ​នៃ​នាយកដ្ឋាន​បុគ្គលិក​សម្របសម្រួល​អនុ​វត្ត​ត្រឹម​កម្រិត​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​នេះ​។​

ដោយឡែក​ចំពោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ង៉ា​ម រី ស្នង​កា​ររង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ គណៈ​ស្នងការ​នឹង​គោរព​ស្នើសុំ​មតិ​ចង្អុល​ដឹកនាំ​ពី​ថ្នាក់ដឹកនាំ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​អនុវត្ត​បន្ត​៕​

អត្ថបទដោយ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ២០ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម