ព័ត៌មានអន្ដរជាតិ
រកឃើញមនុស្សដំបូងគេលើលោក កើតជំងឺ២ប្រភេទនេះ ក្នុងពេលតែមួយ (មានវីដេអូ)
ស្ត្រីមានផ្ទៃពោះម្នាក់ បានក្លាយជាមនុស្សដំបូងគេលើពិភពលោក ដែលឆ្លងជំងឺកូវីដ១៩ផង និងគ្រុនផ្តាសាយផង។
ស្ត្រីរូបនេះបានធ្វើតេស្តវិជ្ជមានមេរោគទាំងពីរ នៅក្នុងមន្ទីរពេទ្យ Beilinson នៃទីក្រុង Petach Tikva ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
នាងមានរោគសញ្ញាស្រាល ហើយមន្ត្រីសុខាភិបាលអ៊ីស្រាអែលកំពុងសិក្សាករណីរបស់នាង ដើម្បីកំណត់ថាតើ ការរួមផ្សំគ្នានៃជំងឺទាំង២នេះ បណ្តាលឲ្យមានអាការធ្ងន់ធ្ងរឬយ៉ាងណា។
សាស្ត្រាចារ្យ Arnon Vizhnitser ប្រធាននាយកដ្ឋានរោគស្ត្រី នៃមន្ទីរពេទ្យបានប្រាប់កាសែត Hamodia ថា “នាងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានគ្រុនផ្តាសាយ និងកូវីដភ្លាមៗនៅពេលមកដល់។ ការធ្វើតេស្តទាំងពីរបានចេញលទ្ធផលវិជ្ជមាន សូម្បីពិនិត្យម្តងទៀតក៏ដោយ។ ជំងឺទាំង២គឺជាប្រភេទតែមួយ។ ពួកវាជាមេរោគ និងធ្វើឲ្យពិបាកដកដង្ហើម”។
ទោះបីជាយ៉ាងណាក៏ដោយ ស្ត្រីរូបនេះត្រូវបានគេរំពឹងថានឹងចេញពីមន្ទីរពេទ្យនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
គួរបញ្ជាក់ថា ការរកឃើញនេះកើតឡើង បន្ទាប់ពីរដ្ឋមន្ត្រីសុខាភិបាលអ៊ីស្រាអែល បាននិយាយកាលពីចុងសប្តាហ៍ថា ប្រទេសនេះកំពុងពង្រីកការចាក់វ៉ាក់សាំងលើកទីបួនដល់មនុស្សចាស់នៅក្នុងមណ្ឌលថែទាំ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល ចាក់វ៉ាក់សាំងកូវីដដូសទី ៤ ដល់ក្រុមមនុស្ស ២ ប្រភេទ ទោះចាក់ដូសទី ៣ បាន ៤ ខែក៏ដោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៥ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព