សន្តិសុខសង្គម
បុរសម្នាក់បែកថ្នាំញៀន យកកាំបិតផ្គាក់អារក កូនស្រីរបស់ខ្លួនស្លាប់ រួចកាប់ខ្លួនឯងរងរបួសធ្ងន់
រតនគិរី ៖ នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី មានករណីឃាតកម្មដ៏រន្ធត់មួយបានកើតឡើង គឺបុរសម្នាក់យកកាំបិតផ្គាក់អារក កូនខ្លួនឯងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតនៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលំផាត់បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ឡុង កុសលស្រីវួយ អាយុ០១ឆ្នាំ៤ខែ ជនជាតិខ្មែរ ត្រូវបានជនបង្កជាឪពុកបង្កើត យកកាំបិតផ្គាក់អារក ដាច់ក្បាលចេញពីដងខ្លួន បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
ជនបង្កមានឈ្មោះ ឡុង កុសល អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ចាម មានទីលំនៅបច្ចុប្បន្ននៅភូមិ-ឃុំកើតហេតុខាងលើ។
ក្រោយពីធ្វើសកម្មភាពអារក ទៅលើកូនស្រីរួច ជនបង្កបានយកកាំបិត និងពូថៅកាប់មកលើខ្លួនឯងបណ្តាលឲ្យរបួសចំពីលើក្បាលធ្ងន់ធ្ងរ រួចស្រែកមិនឲ្យអ្នកណា ឬក៏សមត្ថកិច្ចចូលមកជិតខ្លួនឡើយ។
របាយការណ៍ក៏បានបញ្ជាក់ផងដែរថា មូលហេតុដែលបណ្តាលឲ្យមានអំពើឃាតកម្មខាងលើនេះ គឺបណ្ដាលមកពីជនបង្កបែកថ្នាំញៀន។
បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើនីតិវិធីលួងលោម រហូតដល់វេលាម៉ោង១០ និង៣០នាទីព្រឹក ទើបធ្វើការចាប់ខ្លួនបាន និងយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី រួចចាត់ការបន្តតាមនីតិវិធីច្បាប់៕
ដោយ ៖ វុទ្ធឦសាន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ