នយោបាយ
កម្ពុជា រំពឹងថា នឹងចេញឲ្យបានសេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍មេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំឆ្នាំនេះ
ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២មក កម្ពុជា បានក្លាយជាប្រធានផ្លាស់វេនរៀបចំកិច្ចប្រជុំកំពូលអាស៊ានជាផ្លូវការ។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញលទ្ធផលរំពឹងទុកថា កម្ពុជានឹងដឹកនាំកិច្ចប្រជុំ ដោយចេញឲ្យបាននូវសេចក្តីថ្លែងការណ៍រួម និងសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ការបន្តផែនការការងារ និងផែនការសកម្មភាព ព្រមទាំងការរៀបចំព្រឹត្តិការណ៍ និងសកម្មភាពសំខាន់ៗទាំងអស់។
កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០២២ដែលកម្ពុជាជាម្ចាស់ផ្ទះនេះ ធ្វើឡើងក្រោមមូលបទ៖ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានគូសបញ្ជាក់កាលពីថ្ងៃចន្ទតាមរយៈទំព័រហ្វេសប៊ុកថា ស្មារតីនៃមូលបទនេះ គឺ ភាពរួបរួមគ្នា សាមគ្គីភាព និងភាពសុខដុមរមនា។ ចំណែក គោលបំណងសំខាន់វិញ គឺរក្សាឱ្យបាននូវមជ្ឈភាព និងសាមគ្គីភាពរបស់អាស៊ាន រួមគ្នាដោះស្រាយបញ្ហាប្រឈម ធានាឱ្យបាននូវវឌ្ឍនភាពការងាររួមដែលមានស្រាប់ និងលើកកម្ពស់ការផ្តោតសំខាន់ទៅលើមនុស្សជាតិ។
ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានអះអាងទៀតថា សម្រាប់ការធ្វើជាប្រធានផ្លាស់វេនអាស៊ានក្នុងឆ្នាំ២០២២នេះ កម្ពុជា បានត្រៀមខ្លួនរួចជាស្រេចពោរពេញទៅដោយទំនួលខុសត្រូវ ហើយនឹងបំពេញតួនាទីនេះដោយមោទនភាពបំផុត។ ប៉ុន្តែ ក្រុមអ្នកវិភាគទាំងជាតិ និងអន្តរជាតិ បានមើលឃើញថា សម្រាប់ជាប្រធាននៅឆ្នាំនេះ គឺកម្ពុជាមានការងារធំៗជាច្រើនដែលត្រូវដឹកនាំដោះស្រាយ ពិសេស គឺបញ្ហានៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាការបន្តរីករាលដាលនៃជំងឺឆ្លងកូវីដ១៩៕
អត្ថបទ ៖ វណ្ណ សុគន្ធា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍១ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ