Connect with us

ព័ត៌មានជាតិ

អ្នកស្រី ទ្រី ដាណា ៖ ធ្លាប់មានអ្នកសុំឲ្យ ខ្ញុំជួយបងប្អូនជនជាតិដើមភាគតិច ខាងមណ្ឌលគិរីច្រើន

បានផុស

នៅ

អ្នកស្រី ទ្រី ដាណា ម្ចាស់ហាងលក់មាស និងជាអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ បានលើកឡើងថា កន្លងមកធ្លាប់មានអ្នកស្នើសុំ អ្នកស្រីឲ្យជួយប្រជាពលរដ្ឋ ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរីច្រើន ហើយ​កន្លងមក អ្នកស្រីក៏ធ្លាប់ផ្ញើជំនួយ ទៅជួយច្រើនដែរ។

ការលើកឡើងនេះ បន្ទាប់ពីប្រជាពលរដ្ឋចំនួន ១២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន នៅព្រឹកថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២១នេះ អ្នកស្រី ទ្រី ដាណា បានសរសេររៀបរាប់ថា រហូតមកដល់នាទីនេះ អ្នកស្រីធ្វើដំណើរស្ទើរគ្រប់កន្លែង មិនថាដល់ព្រៃជ្រៅ ឆ្លងទឹក ក៏ព្រោះចង់ជួប ចង់ដឹង ចង់ជួយ។ អ្នកស្រី មិនខ្វល់ថាពួកគាត់ជាអ្នកណា ជាជនជាតិអ្វី ធ្លាប់ស្គាល់អ្នកស្រី ឬអត់ ហើយក៏មិនគិតថាបានអ្វីតបស្នងមកវិញ ព្រោះហេតុផលតែម្យ៉ាង គឺអ្នកស្រីបានជួយ ហើយសប្បាយចិត្ត និងមានក្ដីសុខ។

អ្នកលក់អនឡាញល្បីឈ្មោះរូបនេះ បានរៀបរាប់បន្តថា «ខ្ញុំចង់ជួយទាំងអស់ ឲ្យតែមានពេលវេលា តែមិនអាចបំបែកខ្លួនបាន។ ធ្លាប់មានអ្នកសុំ ឲ្យខ្ញុំជួយបងប្អូនជនជាតិដើមភាគតិច ខាងមណ្ឌលគិរីច្រើន ហើយខ្ញុំក៏ធ្លាប់ផ្ញើជំនួយទៅជួយច្រើនដែរ។ តែពេលវេលាមិនអំណោយផលសោះ ខ្ញុំក៏ត្រូវគិតរឿងរកស៊ីខ្លះដើម្បីមានចំណូលទប់ទល់ ព្រោះលុយមិនងាយស្រួលរកមកទេ នាងខ្ញុំសុំទោស បើមិនទាន់បានជួយបងប្អូនដែលនៅឆ្ងាយៗ»។

អ្នកស្រី ទ្រី ដាណា បានសរសេរទៀតថា «តែនាងខ្ញុំនឹងបន្តធ្វើរហូត អ្វីដែលខ្ញុំកំពុងធ្វើរាល់ថ្ងៃ គឺបំពេញក្ដីសុខដល់អ្នកដទៃ ធ្វើឲ្យអ្នកដទៃមានស្នាមញញឹម ព្រោះពេលនោះ ខ្ញុំក៏ទទួលបាននូវអារម្មណ៍ដូចគ្នា។ អ្នកធ្លាប់ធ្វើ ប្រាកដជាយល់អារម្មណ៍នេះ យល់ថាវារីករាយ សប្បាយចិត្ត មានក្ដីសុខប៉ុណ្ណា។ លុយពិបាករកណាស់ ប៉ុន្តែបើយើងយកមកទិញក្ដីសុខ ក៏វាមានតម្លៃដូចគ្នា»។

សូមជម្រាបថា នៅក្នុងពាក្យបណ្ដឹង ដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានរៀបរាប់ថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ឈ្មោះ ទ្រី ដាណា បានឡាយក្នុងហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា Dana Try ជាសាធារណៈ និយាយអំពីលក់ផលិតផល និងអតីតប្ដីរបស់ខ្លួនឈ្មោះ (ម៉ៅ) ហើយនៅពេលដែលអ្នកស្រី ទ្រី ដាណា និ​យាយអំពីអតីតប្ដីរបស់ខ្លួននោះ គឺអ្នកស្រីបានពោលពាក្យទៅកាន់អតីតប្ដីថា «អានេះចេញមកព្នងចុងស្រុកម៉ង» ដែលជាពាក្យសម្ដីប្រមាថមាក់ងាយ ដល់ពូជអំបូរព្នង (ពូនង) របស់ជនជាតិដើមភាគតិច។

លើសពីនេះទៀត ក៏បានធ្វើឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ពូជអំបូរជនជាតិដើមភាគតិច ជាសាធារណៈផងដែរ។ ដូច្នេះដើម្បីលុបបំបាត់ នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយ ជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយសរួម ព្រមទាំងសេចក្ដីថ្លៃថ្នូរ សម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកស្រី ទ្រី ដាណា ទាល់តែសោះនោះ គឺតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានសំណូមពរដល់ប្រធានតុលាការថា៖

ទី១. សុំឲ្យសុំទោសដល់ជនជាតិ ដើមភាគតិចព្នង (ពូនង) ជាសាធារណៈ។

ទី២. សុំឲ្យបង់ប្រាក់ពិន័យចំនួន ១០លានរៀល។

ទី៣. សុំឲ្យសងជំងឺចិត្តចំនួន ២០០,០០០ (ម្ភៃម៉ឺនដុល្លារ) គត់៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ៩ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម