ព័ត៌មានជាតិ
អាស៊ានបើកទេសចរណ៍ឡើងវិញ ផ្តើមពីខេត្តព្រះសីហនុ
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២(ATF 2022) នឹងរៀបចំនៅខេត្តព្រះសីហនុ ដែលកិច្ចប្រជុំមានប្រតិភូអន្តរជាតិចូលរួមជាង ១០០ នាក់។ កម្មវិធីជួបជុំនេះ ក៏ជាការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញផ្តើមចេញពីខេត្តព្រះសីហនុជាខេត្តទេសចរណ៍ជាប់ឆ្នេររបស់កម្ពុជា។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅល្ងាចថ្ងៃទី៣ខែមករាឆ្នាំ២០២២ ក្នុងឱកាសរួមដំណើរជាមួយលោកយូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី បានចុះពិនិត្យទីតាំងសម្រាប់រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ដែលនឹងរៀបចំចាប់ពីថ្ងៃទី ១៦-២២ ខែមករាឆ្នាំ២០២២។
លោក ថោង ខុន បានសង្កត់ធ្ងន់ថា កិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាននៅខេត្តព្រះសីហនុនៅពេលខាងមុខ ក៏ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ ផ្តើមចេញពីខេត្តព្រះសីហនុនៃព្រះរាជាណាចក្រកម្ពុជា។
លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ថា វេទិកាទេសចរណ៍អាស៊ានគឺជាព្រឹត្តិការណ៍ទេសចរណ៍ក្នុងគ្រួសារអាស៊ានដែលមានអាស៊ាន ១០ ប្រទេស ក្នុងនោះក៏មានកិច្ចប្រជុំអាស៊ានបូកបី (ចិន កូរ៉េ ជប៉ុន) អាស៊ានបូកឥណ្ឌា អាស៊ានបូក រុស៊្សី។ ក្រៅពីកិច្ចប្រជុំអាស៊ាន ក៏មានកិច្ចប្រជុំជាមួយដៃគូរអង្គការទេសចរណ៍ពិភពលោក និងអង្គការអន្តរជាតិនានា ដែលមានការពាក់ព័ន្ធនិងក៏ជាការណាត់ជួបគ្នារវាងអ្នកលក់និងអ្នកទិញ (Buyers and Sellers)ហើយអាស៊ានជាអ្នកលក់ (Sellers) អ្នករកស៊ីទេសចរណ៍ក្នុងអាស៊ានទាំង១០ និង ត្រូវលក់ផលិតផលអាស៊ានទៅកាន់ពិភពលោក ហើយអ្នកដែលមកទិញផលិតផលពីពិពណ៌អាស៊ានគឺមានមកពីគ្រប់ទិសទីនៃពិភពលោកមានមកពីផ្សារធំៗដូចជា អាល្លឺម៉ង់ អឺរ៉ុប ក្នុងក្របខ័ណ្ឌអាស៊ាន។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២(ATF 2022) មានប្រតិភូអន្តរជាតិចំនួន១១៤រូប មានការតាំងពិព័រណ៍ទេសចរណ៍ (TRAVEX) មានអ្នកលក់ (Sellers) សរុប១៨៥ស្តង់ អ្នកទិញ (Buyers) ១០៧ ក្រុមហ៊ុនមកពី ៣៥ប្រទេស ក្នុងនោះឣ្នកទិញអន្តរជាតិ(International Buyers)១០០ក្រុមហ៊ុន និងក្នុងស្រុក (Local Buyers)៧ក្រុមហ៊ុន ដែលនឹងមានវត្តមាននៅក្នុងវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ (ATF 2022) ចាប់ពីថ្ងៃទី១៦-២២ ខែមករាឆ្នាំ២០២២នៅខេត្តព្រះសីហនុ។
កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រីទេសចរណ៍អាស៊ានដោយមានការសម្របសម្រួលពីអគ្គ លេខាធិការអាស៊ានការរៀបចំវេទិកាអាស៊ាន១០ឆ្នាំម្តង។
លោករដ្ឋមន្រ្តីបានបន្តថា ដោយសារតែវិបត្តិកូវីដ-១៩ យើងក៏មានការព្រួយបារម្ភច្រើន ក៏ប៉ុន្តែបើយើងមិនធ្វើឆ្នាំនេះទេគឺត្រូវរង់ចាំ ១០ ឆ្នាំទៀតគឺធ្វើតាមវេនសមាជិកអាស៊ាន។ យើងត្រូវប្រឹងធ្វើទោះបីតូចឬធំយ៉ាងណាក្តី ត្រូវធ្វើឱ្យបានដោយប្រកាន់ភ្ជាប់នូវគោលការណ៍សុវត្ថិភាព(SOP)ជាចម្បង។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការជ្រើសរើសខេត្តព្រះសីហនុបើកកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន ព្រោះខេត្តព្រះសីហនុមានចក្ខុវិស័យអភិវឌ្ឍថ្មីដើម្បីបង្ហាញពីសក្តានុពលគោលដៅទេសចរណ៍មានកោះនិងឆ្នេរខ្សាច់សស្អាត ដែលជាជម្រើសល្អ។
ទន្ទឹមនោះយើងគ្រប់គ្រងបាននូវសន្តិសុខ វិធានសុខាភិបាល កិច្ចប្រជុំវេទិកាអាស៊ាននឹងធ្វើការប្រកាសបើកទេសចរណ៍ឡើងវិញ ចំពោះទេសចរណ៍វ៉ាក់សាំង។ យើងក៏ពង្រឹងគោលដៅខេត្តព្រះសីហនុតាមសូចនាករដោយមានជំនួយគោលនយោបាយគោលការណ៍អមរបស់រាជរដ្ឋាភិបាលក្នុងការសម្អាតគោលដៅក្រុងព្រះសីហនុនិងគោលដៅទេសចរណ៍ទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានភ្នំពេញនិងខេត្តសៀម រាបនិងបណ្តាខេត្តយើងបានខិតខំធ្វើការងារនេះជាច្រើនខែកន្លងមកហើយជាមួយនឹងរដ្ឋបាលខេត្តព្រះសីហនុ ។
គួរបញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានពីរលើករួចមកហើយនៅរាជធានីភ្នំពេញកាលពីឆ្នាំ២០០២និង២០១២។ តាមពិតកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំអាស៊ាននៅឆ្នាំ២០២១ ក៏ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩កម្ពុជាបានសុំសម្រួលជាមួយមិត្តភក្តិអាស៊ានរំកិលមួយឆ្នាំមកធ្វើនៅខែមករាឆ្នាំ២០២២វិញ។
កម្មវិធីវេទិកាទេសចរណ៍អាស៊ាន មានលក្ខណៈច្រើនជាងគេមានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ ការរៀបចំកិច្ចប្រជុំនេះគឺយកខែមករាដើមឆ្នាំជារៀងរាល់ឆ្នាំ ដើម្បីចៀសវាងការជាន់ទៅនឹងបុណ្យចូលឆ្នាំចិនព្រោះអ្នករកស៊ីខាងវិស័យទេសចរណ៍ត្រូវជួបជុំគ្នា ហើយកិច្ចប្រជុំអាស៊ានយកចន្លោះខែមករាជារៀងរាល់ឆ្នាំ។ ក្រៅពីកិច្ចប្រជុំវេទិកាទេសចរណ៍អាស៊ាន កម្ពុជាក៏មានការជួបប្រជុំជាមួយរដ្ឋមន្ត្រីអាស៊ានជាច្រើនផ្នែកទៀត មានដូចជាការជួបជុំរដ្ឋមន្ត្រីការពារជាតិរដ្ឋមន្ត្រីការបរទេសក្នុងក្របខ័ណ្ឌអាស៊ាន ស្របពេលដែលកម្ពុជាទទួលជាប្រធានអាស៊ាមផងដែរ៕
អត្ថបទ៖ ណារី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច