Connect with us

ព័ត៌មានជាតិ

លោក កែវ រ៉េមី ត្រូវបានតែងតាំងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស

បានផុស

នៅ

លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងធ្វើជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស ហៅកាត់ថា អាយឆា សម្រាប់អាណត្តិទី៥ (ឆ្នាំ២០២២-២០២៤) ។ នេះបើយោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី៣ ខែមករា ម្សិលមិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺទី១. ប្រគល់តួនាទីឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបន្ទុកលើកិច្ចការអាយឆា ដែលជាយន្តការសិទ្ធិមនុស្សថ្នាក់តំបន់អាស៊ាន  ដើម្បីគ្រប់គ្រងឲ្យមានសង្គតភាព នៃដំណើរការការងារសិទ្ធិមនុស្សទាំងថ្នាក់ជាតិថ្នាក់តំបន់ និងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

ទី២. តែងតាំងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើជាតំណាងកម្ពុជាប្រចាំអាយឆា ដោយហេតុថា នៅឆ្នាំ២០២២ខាងមុខ កម្ពុជា នឹងធ្វើជាប្រធាន អាយឆា ដែលអាចមានបញ្ហារសើបខាងនយោបាយជាច្រើននឹងត្រូវលើកឡើងយកមកជជែកពិភាក្សានៅក្នុងកិច្ចប្រជុំ។ ទី៣. អនុញ្ញាតឲ្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រៀបចំគម្រោងស្នើសុំថវិកាប៉ាន់ស្មាន សម្រាប់ចាត់ចែង និងដឹកនាំកិច្ចប្រជុំចំនួន៦ នៅពេលអាយឆាកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំនៅឆ្នាំ២០២២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីបានយល់ព្រមរួចហើយកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១កន្លងមក។

សូមបញ្ជាក់ថា គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ទទួលបន្ទុកសិទ្ធិមនុស្ស (ASEAN Intergovernmental Commission on Human Rights-AICHR) គឺជាយន្តការថ្នាក់តំបន់អាស៊ាន សំដៅលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ដើម្បីឲ្យប្រជាជនគ្រប់រូបនៃប្រជាជាតិអាស៊ាន រស់នៅក្នុងសន្តិភាព កិត្យានុភាព និងភាពសុខដុម៕

អត្ថបទ ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​បរិយាយ​ពីសង្គ្រាម​រុស្ស៊ី​-អ៊ុយក្រែន​​​ឆ្ពោះ​ទៅ​ខួប​សង្គ្រាម​៣ឆ្នាំ​

សន្តិសុខសង្គម៤ នាទីutes មុន

សមត្ថកិច្ច បង្ហាញមុខជនសង្ស័យ ១៣ នាក់ ពាក់ព័ន្ធ ០៤ ករណី នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ត្រាំ គំរាមឈប់ធ្វើជំនួញជាមួយប្រទេសណា ដែលមិនព្រមទទួលយកជនអន្តោប្រវេសន៍ ទៅវិញ

ព័ត៌មានជាតិ១៧ នាទីutes មុន

ពលរដ្ឋថា ឆ្នាំនេះប្រហុក ផ្អក និង ត្រីឆ្អើ ហាក់មិនប្រឈមការខ្វះខាត ខណៈទីផ្សារក៏ល្អជាងឆ្នាំមុន

ព័ត៌មានជាតិ១៨ នាទីutes មុន

ផ្លូវភូមិចំនួន ៥ ខ្សែ ត្រូវបានស្តា និងជួសជុលឡើងវិញចាយថវិកាប្រមាណ ៥៧៤ លានរៀល

Sokha Hotels

ព័ត៌មានពេញនិយម