Connect with us

ព័ត៌មានជាតិ

ចៅ​សង្កាត់​ព្រែកថ្មី​ជួសជុល​ផ្លូវលំ​៤ខែ្ស​ ងាយស្រួលធ្វើដំណើរ

បានផុស

នៅ

ផ្លូវលំចំនួន៤ខ្សែ ស្ថិតក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានជួស​ជុលរួចរាល់ជាស្ថាពរដោយការផ្តួចផ្តើមពីលោក លីវ វណ្ណថេង ចៅសង្កាត់ព្រែកថ្មីផ្ទាល់តែម្តង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លីវ វណ្ឌថេង បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ៤ ខែមករា នេះថា​ផ្លូវលំទាំង៤ខែ្ស​ដែលស្ថិតក្នុង​ភូមិព្រែកថ្មី១ នេះគឺលោកបានផ្តួចផ្តើមជួសជុល​ឡើងបន្ទាប់ពីផ្លូវទាំង៤ខែ្សនេះ​បានរងនូវការខូច​ខាត​ក្នុងអំឡុងរដូវវស្សាកន្លងមក។

លោក លីវ វណ្ណថេង បានបញ្ជាក់ទៀតថា ដោយមើលឃើញនូវភាពលំបាករបស់​បងប្អូនប្រ​ជាពល​រដ្ឋក្នុងការធ្វើដំណើដឹកជញ្ជូនកសិផលចេញពីចំការដើម្បីយកទៅលក់នៅលើទីផ្សារនោះមក លោកក៏បានអំពាវស្វែងរកជំនួយយកមកជួសជុលផ្លូវលំទាំង៤ខ្សែដោយចាក់ក្រាលថ្មរម៉ិចហើយក្នុងនោះក៏មានការចូលរួមពីលោក លោកស្រីប្រធាននិងអនុប្រធានក្រុមការងាររបស់​គណបក្សប្រជាជន​កម្ពុជាចុះជួយមូលដ្ឋានសង្កាត់ព្រែកថ្មីយកជួសជុលបានរួចរាល់ជាស្ថាពរ។

ដោយឡែកបងប្អូនប្រជាពលរដ្ឋក្នុងភូមិព្រែកថ្មី១វិញ បានសំដែងនូវក្តីរីករាយជាខ្លាំង​បន្ទាប់ពីទទួល​បានផ្លូវថ្មីសម្រាប់ធ្វើដំណើបានដោយងាយស្រួលនិងមិនបារម្មណ៍ខ្លាចគ្រោះថ្នាក់ទៀតផង៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម