ព័ត៌មានអន្ដរជាតិ
សង្ឃថៃ ជុំគ្នាឆាន់ស្រាក្នុងវត្ត ហើយឆ្លើយថា វេរគ្រឿងស្រវឹងទៅឲ្យអ្នកចែកឋាន
ព្រះសង្ឃថៃចំនួនបីអង្គ ប្រឈមនឹងការចាប់ផ្សឹក បន្ទាប់ពីត្រូវបានគេតាមទាន់ឃើញកំពុងឆាន់គ្រឿងស្រវឹងនៅថ្ងៃចូលឆ្នាំ។
ជាក់ស្តែង អ្នកស្រុកបានប្រគេនស្រាដល់វត្ត ដើម្បីឧទ្ទិសដល់បុព្វការីជនរបស់ពួកគេ ប៉ុន្តែព្រះសង្ឃមួយអង្គមានសង្ឃដីកាថា ព្រះតេជព្រះគុណ ឆាន់ស្រានេះ ដើម្បីវេរស្រាដល់អ្នកដែលចែកឋានទៅ។
ប្រជាពលរដ្ឋបានទូរសព្ទទៅប៉ូលិសមូលដ្ឋានក្នុងខេត្ត Kamphaeng Phet ដោយបារម្ភថា ព្រះសង្ឃកំពុងជប់លៀង និងឆាន់ស្រា។ ថ្វីបើរកមិនឃើញដបស្រាក៏ដោយ ក៏ប៉ូលិសដឹងថា មានក្លិនស្រាខ្លាំង។ ជាតិអាល់កុល ក៏ត្រូវបានរកឃើញផងដែរក្នុងអំឡុងពេលធ្វើតេស្តខ្យល់ដង្ហើម។
ព្រះសង្ឃមួយអង្គព្រះនាម Arpat បានបដិសេធឆាន់ស្រា ប៉ុន្តែប៉ូលិសនិយាយថា ក្រោយមកព្រះតេជព្រះគុណបានសារភាពថា ពិតជាបានឆាន់ស្រាមែន ដើម្បីវេរគ្រឿងស្រវឹងទៅអ្នកដែលបានចែកឋាន ហើយមិនគិតថា វាខុសនឹងវិន័យរបស់ព្រះសង្ឃនោះទេ។
អាត្មាឆាន់ស្រានេះ ដើម្បីវេរដល់អ្នកស្លាប់ អាត្មាធ្វើអំពើល្អដោយសូត្រធម៌ជូនបុព្វការីជន ហើយគិតថា នេះនឹងមិនបំពានវិន័យអ្នកបួសទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan