Connect with us

ព័ត៌មានអន្ដរជាតិ

អ៉ីស្រាអែល​​រក​ឃើញ​ ការ​ចាក់វ៉ាក់សាំង​ដូស​ទី​៤​បង្កើន​អង់ទីគ័រ​ខ្លាំង​ដល់​​៥ដង

បានផុស

នៅ

ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ដូស​ទី​៤​បាន​បង្កើន​អង់ទីគ័រ​រហូត​ដល់​៥​ដង​​​ក្នុង​រយៈ​ពេល​ត្រឹម​​មួយ​សប្តាហ៍ បន្ទាប់​ពី​ចាក់។ នេះ​​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក Naftali Bennett នាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​៤ ខែ​មករា ដោយ​សំអាង​ទៅ​ការ​សិក្សាបឋម​ថ្មី​មួយ។

លោក Naftali Bennett នាយក​រដ្ឋ​មន្ត្រី​អ៉ីស្រាអែល
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bennett បាននិយាយ​នៅ​ឯ​មណ្ឌល​វេជ្ជសាស្ត្រ Sheba សម្រាប់​ការ​ធ្វើ​តេស្ត​ចំពោះ​បុគ្គលិក​របស់​ខ្លួន​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី Omicron ថា ៖«​​ក្នុង​មួយ​សប្តាហ៍ ពី​ការ​ចាក់​ដូស​ទី​៤ យើង​ដឹង​ថា មាន​កម្រិត​ខ្ពស់​​ជាក់​លាក់​ដែលមាន​សុវត្ថិភាព»។​

«យើង​ដឹង​ថា មួយ​សប្តាហ៍ បន្ទាប់​ពី​ចាក់​ដូស​ទី​៤ យើង​ឃើញ​កើន​ឡើង​៥​ដង​នៅ​ក្នុង​ចំនួន​អង់​ទីគ័រ​ពី​បុគ្គល​ដែល​បាន​ចាក់​វ៉ាក់សាំង»។ លោក​នាយក​រដ្ឋ​មន្ត្រី​បាន​រៀប​រាប់ និង​បន្ថែម​ថា ៖«នេះ​ទំនង​ជា​មាន​ន័យ​ថា វា​កើន​ឡើង​ខ្លាំង​បំផុត​ការពារ​មិន​ឲ្យ​ឆ្លង មិន​ឈឺ​ចូល​មន្ទីរ​ពេទ្យ និងមិន​ធ្ងន់​ធ្ងរ»។

ប្រទេស​អ៉ីស្រាអែល​បាន​ដើរ​តួនាទី​ឈាន​មុខ​គេ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវពីប្រសិទ្ធភាព និង​ផល​ប៉ះ​ពាល់​របស់​វ៉ាក់សាំង ហើយ​ជា​ប្រទេស​ដែល​បាន​ដំណើរ​ការ​ចាក់​វ៉ាក់សាំង​ពេញ​ដូសដល់​ប្រជា​ជនស្ទើរ​ទាំង​អស់​មុន​គេ​តាំង​ពី​មួយ​ឆ្នាំមុន​ម្ល៉េះ ព្រម​ទាំង​ចាក់​ដូស​ទី​៣ និង​កំពុង​ដំណើរ​ការ​ចាក់​ដូស​ទី​៤៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ២ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រព័ន្ធគាំពារសង្គម គ្រោងដាក់ចេញប្រព័ន្ធបញ្ជាក់ចំណាយឌីជីថល ដើម្បីទូទាត់ថវិកាពីប.ស.ស ទៅកាន់ពេទ្យឱ្យប្រសិទ្ធភាព និងបង្កភាពងាយស្រួលបន្ថែមដល់ពលរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចង់​ឃើញច្បាប់ស្ដីពីការប្រឆាំងការ​មិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តនៅក្នុងសម័យខ្មែរក្រហម ចេញជារូបរាងឱ្យបានឆាប់បំផុត

Sokha Hotels

ព័ត៌មានពេញនិយម