Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងតម្លៃកាហ្វេ វៀតណាម លក់ក្នុងមួយគីឡូក្រាម

បានផុស

នៅ

កាហ្វេគឺជាផលិតផលកសិកម្មមួយក្នុងចំណោមផលិតផលកសិកម្មទាំង ៦ ដែលនាំមកនូវចំណូលជាង ៣ ពាន់លានដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រទេសវៀតណាម ។ ឥឡូវនេះវាមានវត្តមាននៅក្នុងប្រទេស និងដែនដីជាង ៨០ ភាគច្រើនជាសហភាពអឺរ៉ុប (EU) សហរដ្ឋអាមេរិក រុស្ស៊ី ជប៉ុន និងចក្រភពអង់គ្លេស ។ ប៉ុន្តែតម្លៃកាហ្វេមិនខ្ពស់ទេ ព្រោះភាគច្រើនត្រូវបាននាំចេញជាកាហ្វេឆៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសមាគមកាហ្វេ និងកាកាវវៀតណាម (Vicofa) បានឲ្យដឹងថា តម្លៃជាមធ្យមសម្រាប់កាហ្វេកែច្នៃហើយមួយតោនគឺជិត ៣,៦០០ ដុល្លារ ពោល ១ គីឡូក្រាមតម្លៃ ៣.៦ ដុល្លារ ខណៈដែលគ្រាប់កាហ្វេមានតម្លៃត្រឹមតែ ២,៤០០ ដុល្លារប៉ុណ្ណោះក្នុងមួយតោន ឬ ២.៤ ដុល្លារក្នុងមួយគីឡូក្រាម ។

យោងតាមមន្ត្រីឧស្សាហកម្មម្នាក់បានឲ្យដឹងថា ចំណែកប្រាក់ចំណូលនាំចេញកាហ្វេឆ្នាំ ២០២១ របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៣ ពាន់លានដុល្លារអាមេរិក ទោះបីជាមានការរាតត្បាតនៃជំងឺកូវីដ ១៩ ក៏ដោយ ។

លោក Nguyen Nam Hai អនុប្រធានសមាគម Vicofa បាននិយាយថា វៀតណាមនៅតែជាប្រទេសនាំចេញភេសជ្ជៈធំជាងគេទី ២ នៅលើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល ពោលស្មើនឹង ៨.៣ ភាគរយនៃភាគហ៊ុនទីផ្សារពិភពលោក ។

លោក Hai បាននិយាយថា សម្រាប់រយៈពេល ១០ ឆ្នាំ សមាគម Vicofa មានគោលបំណងបង្កើនការនាំចេញកាហ្វេដល់ចន្លោះពី ៥ ទៅ ៦ ពាន់លានដុល្លារ ខណៈប្រទេសនេះមានគ្រឹះស្ថានកែច្នៃកាហ្វេចំនួន ៩៧ ដែលមានសមត្ថភាពផលិតសរុបចំនួន ១.៥ លានតោន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Vietnam Plus

ចុចអាន ៖ បិទ វៀតណាម តែ ចិន បើកច្រកព្រំដែនឲ្យ ថៃ ដឹកផលិតផលចូល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម