ព័ត៌មានជាតិ
អភិបាលខេត្តតាកែវក្រើនរំលឹកមន្ត្រីទើបបញ្ចប់ការសិក្សា ត្រូវយកចំណេះដឹង និងជំនាញមកបម្រើការនៅអង្គភាពឱ្យរីកចម្រើន
លោក អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការក្រើនរំលឹកទៅដល់មន្ត្រីរាជការ នៅមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរដ្ឋបាលខេត្ត ដែលទើបបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ត្រូវយកចំណេះដឹង និងជំនាញដែលខ្លួនបានសិក្សារៀនសូត្រពីសាលាមួយនេះ មកបម្រើការងារនៅអង្គភាពរបស់ខ្លួនឱ្យបានរីកចម្រើន ។

ថ្លែងនៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាល កម្មសិក្សាការីវគ្គវិក្រិតការមន្ត្រីគ្រប់គ្រងរដ្ឋបាលវគ្គវិក្រឹតការមន្ត្រីមធ្យម និងវគ្គវិក្រឹតការមន្រ្តីក្រមការ បញ្ចប់ការសិក្សានៃសាលាភូមិន្ទរដ្ឋបាលឆ្នាំ ២០២១ ក្នុងខេត្តតាកែវ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំរដ្ឋបាលខេត្ត លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តទៀតថា មន្ត្រីរាជការទាំងអស់ ត្រូវតែធ្វើការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនជានិច្ច ដើម្បីឱ្យអង្គភាពមួយដំណើរការប្រកបដោយភាពច្នៃប្រឌិត និងអភិវឌ្ឍន៍រីកចម្រើនដូចគ្នាផងដែរ ហើយអ្វីដែលសំខាន់ទៀតនោះ គឺយើងក្នុងនាមជាមន្ត្រីរាជការ ត្រូវតែមានសីលធម៌ និងគុណធម៌ ។

លោកអភិបាលខេត្តបន្ថែមទៀតថា សីលធម៌ និងគុណធម៌នេះ វាបង្ហាញឱ្យឃើញពីគុណតម្លៃរបស់មន្ត្រីរាជការម្នាក់ៗ បូកផ្សំនឹងការខិតខំប្រឹងប្រែងបម្រើការងារផងនោះ នោះពួកគាត់ដែលជាមន្ត្រីរាជការ ហើយមានទំនុកចិត្ត ការគោរពស្រឡាញ់ពីថ្នាក់ដឹកនាំ អនាគតនឹងក្លាយជាថ្នាក់ដឹកនាំមួយរូបផងដែរ ។
លោក អ៊ូច ភា ក៏បានបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍន៍សមត្ថភាព និងអភិវឌ្ឍន៍អង្គភាពរបស់ខ្លួនឱ្យខ្លាំងពូកែ រីកចម្រើន មន្ត្រីរាជការក៏ត្រូវតែមានវប្បធម៌ចែករំលែកចំណេះដឹង និងជំនាញដែលខ្លួនបានសិក្សាស្រាវជ្រាវ និងបានរៀនសូត្រពីសាលាភូមិន្ទរដ្ឋបាល ឬសាលាផ្សេងទៀត ទៅដល់មន្ត្រីរាជការនៅក្នុងអង្គភាពរបស់ខ្លួន ដើម្បីឱ្យមន្ទីរអង្គភាពរបស់ខ្លួន ពោរពេញទៅដល់មន្ត្រីដែលមានចំណេះដឹងពិតប្រាកដ ពូកែ វៃឆ្លាត ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានក្រមសីលធម៌ គុណភាពចំពោះខ្លួនឯង អង្គភាព និងប្រជាពលរដ្ឋ ។

ជាងនេះទៀតលោក អ៊ូច ភា ក៏បានធ្វើការណែនាំបន្ថែមដល់មន្ត្រីទាំងអស់ត្រូវបន្ត និងខិតខំបន្ថែមក្នុងការអនុវត្តតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមឋានានុក្រមការងារ គោរពវិន័យការងារឱ្យបានល្អ ដើម្បីរួមសហការគ្នារអភិវឌ្ឍន៍ខេត្តរបស់យើងឱ្យកាន់តែរីកចម្រើន និងទទួលបានសមិទ្ធិផលថ្មីៗបន្ថែមទៀត ។
តំណាងកម្មសិក្សាការីខេត្តតាកែវ លោក អ៊ុក រី បានលើកឡើងថា ក្នុងឆ្នាំ២០២១នេះ បើទោះបីជាមានបញ្ហាប្រឈមពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩ ប៉ុន្តែថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃសាលាភូមិន្ទរដ្ឋបាល និងសាស្ត្រាចារ្យ គ្រូឧទ្ទេសទាំងអស់ មានការយកចិត្តទុកដាក់ខ្ពស់ ក្នុងដំណើរការបណ្តុះបណ្តាលកម្មសិក្សាការីតាមកម្មវិធី របស់សាលាដែលបានគ្រោងទុក តាមរយៈប្រព័ន្ធអនឡាញ Microsoft Teams ដោយអនុលោមតាមគោលការណ៍ ដ៏មានប្រសិទ្ធភាពខ្ពស់បំផុតរបស់សាលាគឺ វិន័យ គុណភាព គុណធម៌ នវានុវត្តន៍៕
អត្ថបទ៖ វីរៈ


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ