Connect with us

ចរាចរណ៍

រថយន្ត Prius ពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបំបែកជាបួនខ្ទាតចូលហាងលក់ស៊ុបខូចខាតខ្ទេច

បានផុស

នៅ

រថយន្ត​ម៉ាក​Toyota Priusចំនួន​ពីរ​គ្រឿងបើកបុក​គ្នា​នៅ​ផ្លូវបំបែក​ជា​បួន​យ៉ាង​ពេញទំហឹង ហើយ​រេ​ចង្កូត​ទៅបុក​ចូល​ហាង​លក់​ស៊ុប និង​គ្រឿងក្លែមមួយកន្លែង​ទៀត បណ្ដាល​ឲ្យ​រង​ការខូចខាត​យ៉ាង​ដំណំ កាលពី​វេលា​ម៉ោង​១និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​១១៣ កែង​ផ្លូវ​២៨៨ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹងថា មុន​កើ​ត​ហេតុ​មាន​បុរស​ម្នាក់​បើ​ក​រថយន្ត​ម៉ាកToyota Prius ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BC-5912 តាម​បណ្ដោយ​ផ្លូវ​១១៣ ទិសដៅ​ពី​ត្បូង​មក​ជើង​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ផ្លូវបំបែក​ជា​បួន ស្រាប់​តែមាន​​រថយន្ត​ម៉ាកToyota Prius មួយគ្រឿងទៀត ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BL-0301 បាន​ធ្វើ​ដំណើ​រ​តាម​បណ្ដោយ​ផ្លូវ​២៨៨ ទិសដៅ​ពី​កើ​ត​មក​លិច​ក្នុង​ល្បឿន​លឿនមិន​ប្រយ័ត្ន បាន​ជ្រុល​ចង្កូត​ទៅបុកគ្នា​​​ពេញទំហឹង បណ្ដាល​ឲ្យ​រង​ការខូចខាត និងបន្ត​ទៅបុក​ចូល​ហាង​លក់​ស៊ុប​ឆ្នាំងដី​ពិសេស និង​គ្រឿងក្លែម​គ្រប់មុខ មួយកន្លែង​ទៀត​បណ្តាល​ឲ្យរង​ការខូចខាត​យ៉ាងដំណំផងដែរ។ ដោយឡែក​ក្នុងករណី​គ្រោះថ្នាក់​ចរាចរាណ៍​ខាង​លើ​នេះ​មិន​បណ្ដាល​ឲ្យ​មនុស្សណា​ម្នាក់​រងរបួស​នោះ​ឡើ​យ។

ក្រោយ​កើត​ហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះមកដល់កន្លែងកើតហេតុនិង​ទាក់ទង​ទៅសមត្ថកិច្ច​ជំនាញ​ ដើម្បី​មក​ធ្វើការ​វាស់វែង​យក​រថយន្ត​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ ៕

អត្ថបទ៖ សុខា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម