Connect with us

ព័ត៌មានអន្ដរជាតិ

ស្តេច​ស៊ុតអែត​ និង​ម្ចាស់ក្សត្រិយ៍​ព្រះ​ជន្ម​ជាង​៧០​វស្សាដូច​គ្នា​ឆ្លង​កូវីដ

បានផុស

នៅ

ព្រះបរមរាជវាំងបាននិយាយក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃអង្គារ៍ ទី៤ ខែមករានេះថា ព្រះមហាក្សត្រនៃប្រទេសស៊ុយអែត Carl Gustaf និងម្ចាស់ក្សត្រិយ៍ Silvia បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។

ការឆ្លងព្រះមហាក្សត្រចំពេលដែលប្រទេសស៊ុយអែតបានកំពុងប្រឈមនឹងវីរុសបំប្លែងខ្លួនថ្មី Omicron រាតត្បាតខ្លាំង ក្នុងនោះករណីឆ្លងប្រចាំថ្ងៃកំពុងកើនឡើងជាប់កំណត់ត្រាថ្មីជាលំដាប់។

ម្ចាស់ក្សត្រិយ៍ Queen Silvia និង​ ព្រះមហាក្សត្រ Carl XVI Gustaf
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះបរមរាជវាំងបាននិយាយថា ៖«ព្រះមហាក្សត្រ និងម្ចាស់ក្សត្រិយ៍ដែលបានចាក់វ៉ាក់សាំង៣ដូសពេញមានអាការរោគសញ្ញាស្រាល និងមាន​ព្រះ​រាជ​ស្មារតីធម្មតា»។

ព្រះរាជវាំងបានបន្តថា ព្រះមហាក្សត្រដែលមានព្រះជន្ម៧៥វស្សា និងម្ចាស់ក្សត្រិយ៍ព្រះជន្ម៧៨វស្សាបានកំពុងគង់នៅដាច់ដោយឡែកពីញាតិវង្ស និងបញ្ជាក់ថា កំពុងតាមដានធ្វើតេស្តរាល់សមាជិកញាតិវង្ស ក៏​ដូច​ជា​មន្ត្រីនានាដែលបានពាក់ព័ន្ធនឹងព្រះអង្គទាំងពីរ។

ព្រះរាជា Carl Gustaf បានក្លាយជាប្រមុខរដ្ឋស៊ុតអែតតាំងពីព្រះជន្ម២៧វស្សា បន្ទាប់ពីការសោយទីវង្គតរបស់ព្រះមហាក្សត្រ Gustaf VI Adolf នៅក្នុងឆ្នាំ១៩៧៣ ហើយបានក្លាយជាស្តេចដែលសោយរាជ្យយូរបំផុតរបស់ប្រទេសមួយនេះ។

ព្រះនាងម្ចាស់ Victoria ដែលជាបុត្រីច្បង និងជាអ្នករាជសម្បត្តិបន្ត បានឆ្លងកូវីដ-១៩កាលពីខែមីនា ឆ្នាំមុន ហើយស្វាមីរបស់ព្រះនាងព្រះអង្គម្ចាស់ Daniel ក៏បានឆ្លងដែរ។ ព្រះអង្គទាំងពីរបានជាសះស្បើយ បន្ទាប់ពីកើតមានរោគសញ្ញាស្រាល។

បន្ទាប់ពីរដូវលំហើយស្ងប់ស្ងាត់ កូវីដ-១៩នៅប្រទេសស៊ុអែតបានចាប់ផ្តើមងើបឡើងវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។

ក្នុងរយៈពេល៤ថ្ងៃចាប់ពីថ្ងៃសុក្រដល់ថ្ងៃចន្ទ ស៊ុយអែតមានករណីឆ្លងកូវីដ-១៩ចំនួន ៤២ ៩៦៩នាក់ និងស្លាប់២០នាក់។ នេះបើយោងតាមទិន្នន័យរបស់ទីភ្នាក់ងារសុខភាពសាធារណៈរបស់​ប្រទេស៕

ព្រះនាងម្ចាស់ Victoria និង​ស្វាមី​ព្រះ​អង្គ​ម្ចាស់ Daniel

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី​ ណែនាំឱ្យដាក់មីក្រូតាមម៉ូតូកង់បី ស្រែក​ហាមឃាត់ មិនឱ្យដុតផាវ ក្នុង​ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម

ព័ត៌មានជាតិ២ ម៉ោង មុន

ប៉ូឡូញ បង្ហាញបំណងចង់បង្កើតរោងចក្រកែច្នៃចំណីអាហារនៅកម្ពុជា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកគាំទ្រតារាចម្រៀងរ៉េប G-Devith និង វណ្ណដា ផ្ទុះការផ្លែផ្កាឌឺដងដាក់គ្នាព្រោះតែរឿងនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ជម្លោះ​នៅ​កុងហ្គោ​​​កក្រើក​ឡើង​ខ្លាំង​​ បន្ទាប់​ពី​ក្រុម​ឧទ្ទាម​ទាមទារ​​ទីក្រុង​ Goma

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ស្អែកសែនចិន ! តារាសម្តែង សួង សាខារ៉ានីត ដាស់តឿនឲ្យប្រុងប្រយ័ត្នបញ្ហាភ្លើង ពេលដុតក្រដាសសែន

ជីវិតកម្សាន្ដ១០ ម៉ោង មុន

នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក

ព័ត៌មានជាតិ១៣ ម៉ោង មុន

របបខ្យល់មូសុងឦសានបានថយឥទ្ធិពល តែក៏នៅត្រជាក់ពី២០ទៅ១៩°C និងអាចមានភ្លៀងធ្លាក់​៥%​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ម៉ាត់ណាម៉ាត់ហ្នឹង! ត្រាំ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចកូឡុំប៊ី ព្រោះមិនព្រមទទួលយកជនអន្តោប្រវេសន៍ទៅវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ហ្សេលេនស្គី៖ លោក ត្រាំ មាន​ចិត្ត​ចង់​បញ្ចប់​សង្គ្រាម តែ​គាត់​នៅ​ខ្វះ​ការ​យល់​ដឹង

Sokha Hotels

ព័ត៌មានពេញនិយម