Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​កម្ពុជា បង្កើត​គណៈកម្មការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ

បានផុស

នៅ

រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការគ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ ដើម្បី​ដឹកនាំ​សម្របសម្រួល និង​ត្រួតពិនិត្យ​ការអភិវឌ្ឍ​គោលដៅ​ទេសចរណ៍​ខេត្តសៀមរាប ដោយ​អនុវត្តតាម​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ​២០២១-២០៣៥ ឱ្យមាន​ប្រសិទ្ធភាព​សំដៅ បង្កើន​ភាព​ប្រកួតប្រជែង និង​ធានាបាន​នូវ​និរន្តរភាព នេះ​បើ​យោងតាម​អនុក្រឹត្យ ចុះហត្ថលេខា​ដោ​យស​សម្តេច​អគ្គ​មហា​សេ​នប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​អនុក្រឹត្យ ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​០៥ ខែមករា នេះ​បាន​បញ្ជាក់ថា ការគ្រប់គ្រង និង​ការអភិវឌ្ឍ​ទេសចរណ៍ នៅតាម​តំបន់​ទេសចរណ៍​អាទិភាព ត្រូវមាន​អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក ដែល​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​គណៈកម្មការ​។ អង្គភាព​គ្រប់គ្រង​គោលដៅ​ទេសចរណ៍​ដោយឡែក ត្រូវបាន​បង្កើតឡើង​តាម​តំបន់​ចំនួន​៦ រួមមាន​៖ ទី​១, តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ទី​២, តំបន់​ទេសចរណ៍​ជុំវិញ​តំបន់​ការពារ​ប្រាសាទបន្ទាយស្រី ទី​៣, តំបន់​បេតិកភណ្ឌ​អង្គរ ទី​៤, តំបន់​ក្រុង​សៀមរាប ទី​៥, តំបន់​បឹង​ទន្លេសាប និង​ទី​៦, តំបន់​ទេសចរណ៍​សៀមរាប​ថ្មី​។

សមាសភាព​គណៈកម្មកា​រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​ទេសចរណ៍​សៀមរាប​-​អង្គរ មាន​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​ប្រធាន​, រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ជា​អនុប្រធាន​អចិន្ត្រៃយ៍​, រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ជា​អនុប្រធាន​, រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​អនុប្រធាន​,

​រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​សមាជិក​, រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ជា​សមាជិក​, រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ជា​សមាជិក​, រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ជា​សមាជិក​, រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា ជា​សមាជិក​, រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជា​សមាជិក និង​មាន​តំណាង​ក្រសួង ស្ថាប័ន​មួយចំនួនទៀត ជា​សមាជិក​ផងដែរ​។

គួរ​រំលឹក​ថា នៅក្នុង​ឳ​កាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​រយៈពេល មាន​ទេសចរ​ជាង​២​លាន​នាក់ បាន​ចេញ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស ហើយ​ខេត្តសៀមរាប​បានក្លាយ​ជា​គោលដៅ​ទីមួយ នៃ​ដំណើរ​ទៅ​ទស្សនា​កម្សាន្ត​របស់​ប្រជាពលរដ្ឋ ហើយ​បន្ទាប់មក គឺ​ខេត្ត​ព្រះសីហនុ ហើយ​តាម​តួលេខ​បង្ហាញថា ចំនួន​ភ្ញៀវទេសចរ​ណ៍​មានការ​កើនឡើង​ដល់​ទៅ​៦៣.៦៥ ភាគរយ ធៀប​នឹង​ឱកាស​ឆ្លង​ឆ្នាំ​សកល​២០២០ ឆ្លង​ចូល​២០២១៕

ដោយ ៖ មានជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤១ នាទីutes មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម