សុខភាព
ពេលកូនឈឺ ថ្នាំគ្រាប់ និងថ្នាំប្រភេទទឹកសេរ៉ូម មួយណាល្អជាង?
នៅពេលម៉ាក់ប៉ានាំកូនទៅពេទ្យ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាជាថ្នាំគ្រាប់ ឬថ្នាំប្រភេទជាទឹកសេរ៉ូមទៅតាមវ័យរបស់កូន។ ចុះរវាងថ្នាំទាំង ២ប្រភេទនេះមួយណាប្រើល្អជាង ពេលកូនឈឺម្ដងៗ?
ទាក់ទងនឹងបញ្ហានេះ លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ សញ្ញាប័ត្រពីប្រទេសបារាំងបានពន្យល់ថា រវាងប្រភេទថ្នាំទាំង២នេះ មិនមានមួយណាល្អជាងមួយណាទេ ព្រោះពាក្យថាថ្នាំគឺសុទ្ធតែជាអាវុធមុខ ២ ទាំងអស់។ អ្វីដែលសំខាន់នោះ គឺពេលក្មេងឈឺ យើងប្រើថ្នាំឲ្យត្រូវតាមកម្រិតថ្នាំ និងតាមវេជ្ជបញ្ជា នោះនឹងមិនមានបញ្ហាអ្វីកើតឡើងទេ។
លោកស្រីបន្តថា បញ្ហាមិនស្ថិតនៅលើថ្នាំគ្រាប់ទេ តែស្ថិតលើកម្រិតប្រើលើសតម្រូវការរាងកាយក្មេង ហើយប្រភេទថ្នាំគ្រាប់ពិបាកបែងចែកកម្រិតប្រើសម្រាប់ក្មេងតូចណាស់ដោយសារមានបរិមាណថ្នាំខ្ពស់ ខុសពីសេរ៉ូមដែលមានកម្រិតថ្នាំទាប ងាយស្រួលបែងចែកទៅតាមគីឡូរបស់ក្មេង។
ឧទាហរណ៍ថា ប៉ារ៉ាសេតាម៉ុល ១គ្រាប់ ៥០០មិល្លីក្រាម តែក្មេងទម្ងន់ ៨គីឡូត្រូវប្រើថ្នាំតែ ១២០មិល្លីក្រាមប៉ុណ្ណោះ។ ដូចនេះ ក្មេងនោះអាចប្រើថ្នាំប៉ារ៉ាគ្រាប់ ៥០០មីលីក្រាមបានដោយយកទៅចែកជា ៤ភាគហើយយក ១ភាគមកលេប។ ចំពោះថ្នាំប៉ារ៉ាគេប្រើរាល់ ៥-៦ម៉ោងម្ដង (មិនឲ្យលើស៥ដង/ថ្ងៃ)។
និយាយទៅ ថ្នាំប្រភេទណាក៏ដោយ សុទ្ធតែអាចព្យាបាលជំងឺយើង ហើយក៏អាចបង្កគ្រោះថ្នាក់ដល់យើងដែរ ប្រសិនបើប្រើប្រាស់ដោយគ្មានវេជ្ជបញ្ជា ឬខុសការណែនាំរបស់អ្នកជំនាញ៕
ចុចអាន៖ចំណុច ៤ យ៉ាង ម៉ាក់ប៉ាគួរពិនិត្យមើលឡើងវិញ បើកូនងាកឈឺៗ
ចុចអាន៖កូនហើមពោះ ពិបាកក្នុងខ្លួន យំរករឿងមិនឈប់ ត្រូវជួយបែបណា?
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានជាតិ៨ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក