Connect with us

សន្តិសុខសង្គម

អធិការស្រុកគីរីវង់ ៖ ការដាំដំណាំកញ្ឆានៅស្រុកគីរីវង់ មានការថយចុះមិនដូចមុនទេ

បានផុស

នៅ

​មួយរយៈ​ចុងឆ្នាំ​២០២១ និង​ដើមឆ្នាំ​២០២២​នេះ សមត្ថកិច្ច​ជំនាញ​ហាក់​បាន​ធូរ​ដៃ​ធូរ​ជើង​ក្នុងការ​រុក​រក​ដំណាំ​កញ្ឆា​ដែល​ជនខិលខូច​លួចលាក់​ដាំ​តាម​ជ្រលង​ដងភ្នំ​នៅ​ភូមិសាស្ត្រ​ស្រុក​គីរីវង់ ដែល​ទាំងនេះ​អាច​ជាការ​ស្បើយ​ឈប់​ដាំ​ដំណាំ​កញ្ឆា​ពី​សំណាក់​ជនខិលខូច​ឬ​យ៉ាងណា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋ​ជាច្រើន​រស់នៅ​ក្បែរ​ជើងភ្នំ​ស្រុក​គីរីវង់​បាន​បង្ហើប​ថា ដំណាំ​កញ្ឆា​ដែល​ដាំ​នៅតាម​ជើងភ្នំ​និង​ខ្នងភ្នំ​មួយចំនួន​ក្នុងភូមិ​សាស្ត្រ​ស្រុក​នេះ គឺ​មិន​ងាយ​បង្ក្រាប​អស់​នោះទេ ព្រោះ​ជាទី​តាំង​អំណោយ​ផល​ល្អ ទាំង​ធម្មជាតិ ទាំង​ស្ថានភាព​ភូមិសាស្ត្រ​ក៏​ស្មុគស្មាញ​ងាយស្រួល​លាក់បាំង​ពី​ភ្នែក​សមត្ថកិច្ច ពិសេស​ងាយស្រួល​ក្នុង​ការជួញដូរ​ផងដែរ​។ ដោយឡែក​តាម​ការ​បង្ហើ​ប​ពី​ពលរដ្ឋ​ផងដែរ រឿង​ដាំ​ដំណាំ​កញ្ឆា​នេះ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ដាំ​បាន​នោះទេ គឺ​ដាំ​បាន​តាម​ខ្សែ​ក្រឡុះ​ មិន​ចឹង​ទេ​មិនបាច់​ដល់​កូន​កញ្ឆា​ដោត​ដាំ​ដល់​ដី សូម្បីតែ​ធ្វើ​រង​រៀបចំ​ដី​ដាំ​ គឺ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​បាត់ទៅហើយ​។​

ជុំវិញ​ដំណាំ​កញ្ឆា​នេះ លោក យុគ សារ៉ាត់ អធិការនគរបាល ស្រុក​គីរីវង់​បាន​ឲ្យ​ដឹងថា ដំណាំ​នេះ​នៅតែមាន​ជន​ខិល​ខូច​លួច​ដាំ តែ​ការដាំដុះ​មានការ​ថយចុះ​មិន​ដូច​ពីមុន​នោះទេ គឺ​នៅ​សេសសល់​ប្រហែល​៣០​ភាគរយ​ប៉ុណ្ណោះ ព្រោះ​អ្នក​ដាំ​គេ​ដូរ​ទីតាំង​ទៅ​ដាំ​នៅ​ខេត្ត​ផ្សេងៗ​ខ្លះ​ហើយ​។​

ពលរដ្ឋ​ជាច្រើន​ក្នុង​ខេត្តតាកែវ​ រង់ចាំ​មើលថា តើ​ដំណាំ​កញ្ឆា​ដែលជា​ជំងឺ​រ៉ាំរ៉ៃ​បង្ក្រាប​មិនចេះ​អស់​រាប់​ឆ្នាំ​ រាប់​ខែ​មកហើយ​នេះ ​នឹង​លុបបំបាត់​ទាំងស្រុង​ក្នុង​អាណត្តិ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈាង ផាន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ​ ដែល​ទើប​នឹង​ឡើងកាន់ដំណែង​ថ្មីៗ​នេះដែរ​ឬ​យ៉ាងណា ! ៕

អត្ថបទ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៦ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម