Connect with us

សុខភាព

ងូតទឹកត្រជាក់ ផ្ដល់អត្ថប្រយោជន៍ ច្រើនដល់រាងកាយ សឹងមិនជឿ

បានផុស

នៅ

ទឹកត្រជាក់ ជួយដាស់អារម្មណ៍ដែលស្ពឹកឲ្យស្រស់ស្រាយ ប្រសិនបើបានប៉ះលើដងខ្លួន និងលើផ្ទៃមុខ។ វាមិនត្រឹមជួយបំបាត់ការស្រេកទឹក តែជួយឲ្យសសៃឈាមដើរបានល្អ និងមានភាពរហ័សជាងមុន ទៅទៀត។

១ កាត់បន្ថយ​ការ​ឈឺចាប់​សាច់ដុំ

ទោះ​បី​ជា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ នៅ​តែ​ជជែក​វែក​ញែក​លម្អិត​។ ប៉ុន្តែ​ការ​សិក្សា​បាន​បង្ហាញ​ថា អត្តពលិក​ដែល​ជ្រមុជ​ខ្លួន​ក្នុងទឹកត្រជាក់រយៈពេលខ្លី ​បន្ទាប់​ពី​ការ​ធ្វើ​លំហាត់ប្រាណ មានការឈឺសាច់ដុំតិចជាងមុន។ ដោយ​អ្នក​ជំនាញ​វេជ្ជសាស្ត្រ​ពន្យល់​ពីមូលហេតុ ទឹក​ត្រជាក់​នឹង​រឹត​បន្តឹង​សរសៃ​ឈាម​របស់​យើង កាត់បន្ថយលំហូរឈាម វាដូចជា​ដាក់ទឹកកក​លើ​កន្លែង​របួស ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ហើម និង​រលាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ កាត់បន្ថយសីតុណ្ហភាពរាងកាយយ៉ាងឆាប់រហ័ស

មាន​ការ​ស្រាវ​ជ្រាវ​បញ្ជាក់​យ៉ាង​ច្បាស់ ការ​ងូត​ទឹក​ត្រជាក់​បន្ថយ​សីតុណ្ហភាព​រាងកាយ​លឿន​ជាង​ការ​ស្នាក់​នៅ​ក្នុង​បរិយាកាស​ត្រជាក់។ ចំណុច​សំខាន់ ​គឺ​ត្រូវ​ជ្រមុជ​ខ្លួន​អ្នក​នៅ​ក្នុង​ទឹក​ឲ្យ​បាន​ច្រើន ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ វាមិនត្រឹមតែអនុញ្ញាត​ឲ្យ​ទឹក​ត្រជាក់​ហូរ​កាត់​ផ្នែក​ណាមួយ ​នៃ​រាងកាយ​របស់​អ្នក​ប៉ុណ្ណោះ​ទេ។

៣ អាចជួយកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត

ទោះបីជាទឹកត្រជាក់ មិនអាចព្យាបាលស្ថានភាពផ្លូវចិត្តណាមួយក៏ដោយ ក៏មានករណី​សិក្សា​ដែល​បង្ហាញ​ថា ការ​ហែលទឹកត្រជាក់នៅក្នុងទឹកអាង ឬបឹង អាចជួយបំបាត់ការធ្លាក់ទឹកចិត្ត និង​ការ​ថប់បារម្ភ​ សម្រាប់អ្នកជំងឺមួយចំនួន។ ហើយ​មានការសិក្សាមួយ ដែលអ្នក​ស្រាវជ្រាវ​បានរកឃើញ​ថា ការងូតទឹកត្រជាក់ពីរដង​ក្នុងមួយថ្ងៃ កាត់បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​ធ្លាក់ទឹកចិត្ត។

៤ អាចជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយ

មា​នភស្តុតាង​មួយចំនួន ដែលថា ​ការ​ព្យាបាល​ដោយ​ទឹក​ត្រជាក់ ​អាច​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​រាងកាយ។ នេះ​ជា​ទ្រឹស្ដី​នឹង​ពង្រឹង​សមត្ថភាព​របស់​អ្នក​ក្នុង​ការ​ប្រយុទ្ធ​នឹង​ជំងឺ។ ការសិក្សាផ្សេងទៀត ពីប្រភព​ដែលអាចជឿទុកចិត្ត បានបង្ហាញថាការងូតទឹក​ត្រជាក់ជារៀង​រាល់​ថ្ងៃ​ សម្រាប់​សប្ដាហ៍​ ឬ​ច្រើន​ខែ អាចជួយបង្កើនភាពស៊ាំប្រឆាំង​នឹង​ដុំ​សាច់។

៥ ជួយសម្រកទម្ងន់

ទោះបីជាមិនមានការ​ស្រាវជ្រាវ​ណា ​ដែល​អាច​បញ្ជាក់​ដោយ​ផ្ទាល់​អំពី​បញ្ហា​នេះ​ក៏​ដោយ។ ប៉ុន្តែ​ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ជ្រមុជខ្លួន ​ក្នុង​ទឹក​ត្រជាក់ ​បង្កើន​ល្បឿន​ដំណើរការ​មេតាបូលីស​របស់​រាងកាយ។ ការស្រាវជ្រាវក្នុងឆ្នាំ ២០០៩បានបង្ហាញថា ការជ្រមុជក្នុងទឹកក្រោម ១៥ អង្សាសេ​ បង្កើន​ការ​រំលាយ​អាហារ​ថាមពល។ ប៉ុន្តែ​មិនមាន​ភស្តុតាង​ដែល​អាច​ជឿ​ទុកចិត្ត​បាន​ដែល​ថា​ ការ​ជ្រមុជ​ទឹក​ម្ដង​ហើយ​ម្ដង​ទៀត​ នៅក្នុង​ទឹកកក នាំ​ឲ្យ​ស្រកទម្ងន់គួរ​ឲ្យ​កត់សម្គាល់នោះទេ។

របៀបងូតទឹកត្រជាក់ក្រោយពេលហាត់ប្រាណ

បន្ទាប់ពីបញ្ចប់ការធ្វើលំហាត់ប្រាណខ្លាំង ជំនួសមកវិញ ចូរ​ប្តូរ​ទៅលំហាត់ប្រាណស្រាលៗ ដើម្បី​បន្ថយអត្រាបេះដូងរបស់អ្នករយៈពេល ៥-១០នាទី មុនពេលលាត​សន្ធឹង ដើម្បីជួយ​កម្ចាត់​អាស៊ីត​ឡាក់ទិក និងការពាររបួស។

ចំណែក​ការ​ងូត​ទឹក​ទឹកត្រជាក់ ឬ​ងូតទឹក​ទឹកកក​វិញ ទឹក​ត្រូវ​ត្រជាក់​នៅ​សីតុណ្ហភាព ១០-១៥ អង្សារសេ ត្រាំ​ក្នុង​ទឹក​រយៈពេល ១០-១៥ នាទី ហើយ​គួរ​ត្រាំ​ឲ្យបាន​ឆាប់ ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន បន្ទាប់​ពី​ហាត់ប្រាណ ឬ​លេង​កីឡា ។ មិនគួរទុកចោលរហូត​ដល់ ១ ម៉ោង។

ទោះជាយ៉ាងណាក៏ដោយ មុននឹងប្រើការព្យាបាលដោយទឹកត្រជាក់ ឬងូតទឹកទឹកកក គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ព្រោះ​វា​ប៉ះពាល់​ដល់​សម្ពាធ​ឈាម ចង្វាក់​បេះ​ដូង និង​ប្រព័ន្ធ​ឈាម​រត់ ដែលអាច​បង្កើត​បន្ទុកធ្ងន់លើបេះដូង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ចេះតិចនិក ៦ យ៉ាងនេះ ជួយការពារជំងឺផ្ដាសាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម