ព័ត៌មានអន្ដរជាតិ
វៀតណាម សុំឲ្យក្រុមហ៊ុននាំចេញ ឈប់ដឹកទំនិញទៅព្រំដែន ចិន
អាជ្ញាធរខេត្ត Lang Son បានស្នើឲ្យក្រុមហ៊ុននាំចេញទូទាំងប្រទេស បញ្ឈប់ការដឹកជញ្ជូនទំនិញទៅកាន់ព្រំដែនវៀតណាម ជាប់ប្រទេសចិន រហូតដល់ពិធីបុណ្យចូលឆ្នាំចិន នៅដើមខែកុម្ភៈ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/1-1641366992-2520-1641367019_680x408.jpg)
សំណើនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុង និងខេត្តនានាកាលពីថ្ងៃទី ៤ខែធ្នូ ខណៈរថយន្តកុងតឺន័រចំនួន ២,៤៦០គ្រឿងដែលក្នុងនោះមាន ៦០ភាគរយដឹកផ្លែឈើស្រស់ នៅតែជាប់គាំងនៅច្រកព្រំដែនក្នុងខេត្ត Lang Son។
ចំពេលមានការផ្ទុះឡើងនៃមេរោគកូវីដ១៩នាពេលថ្មីៗនេះ ប្រទេសចិនបានរឹតបន្តឹងការត្រួតពិនិត្យលើទំនិញនាំចូល និងការដឹកជញ្ជូន ដែលជាហេតុបង្កឲ្យមានការកកស្ទះរថយន្តកុងតឺន័ររបស់វៀតណាម នៅតាមច្រកព្រំដែនក្នុងរយៈពេលមួយខែកន្លងមកនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/Lang-Son-Huu-Nghi-5.1-1024x690.jpg)
កាលពីចុងសប្តាហ៍មុន រដ្ឋាភិបាលវៀតណាមបានណែនាំក្រសួងនិងវិស័យចំនួន៩ ឲ្យរួមគ្នាដោះស្រាយការកកស្ទះទំនិញនៅខេត្ត Lang Son និងខេត្តជាប់ព្រំដែនភាគខាងជើងផ្សេងទៀត។
ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ប្រទេសចិន បានជាប់គាំងជាច្រើនលើកច្រើនសារក្នុងឆ្នាំនេះ ដោយសារតែការរឹតបន្តឹងទាក់ទងនឹងកូវីដ។
![](https://www.kampucheathmey.com/wp-content/uploads/2022/01/medium_2021-12-21-f53f9b8139.jpg)
ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់វៀតណាម។ ចំណូលនៃការនាំចេញនាំចូល នៃផលិតផលកសិកម្ម រុក្ខាប្រមាញ់ នេសាទរវាងប្រទេសទាំងពីរ បានកើនឡើងយ៉ាងខ្លាំងពី ៨ពាន់លានដុល្លារក្នុងឆ្នាំ២០១៥ ដល់ ១១ពាន់លានដុល្លារកាលពីឆ្នាំមុន។
ប្រទេសចិនក៏ជាទីផ្សារនាំចេញធំទីពីររបស់វៀតណាមសម្រាប់ផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក ដោយបានប្រកាសចំណូលពីការនាំចេញចំនួន ៨.៤ពាន់លានដុល្លារក្នុងរយៈពេល១១ខែដំបូងនៃឆ្នាំនេះ ដែលស្មើនឹង១៩,២ភាគរយនៃការនាំចេញកសិផលសរុបរបស់វៀតណាម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍