Connect with us

ព័ត៌មានជាតិ

សត្វជ្រឹង​រាប់ពាន់ក្បាល រស់នៅ​ចម្លែកដេកតោងសំយ៉ុងក្បាលចុះក្រោមរហូត

បានផុស

នៅ

ខេត្តបាត់ដំបង÷ បច្ចុប្បន្នគេសង្កេតឃើញសត្វជ្រឹងរាប់ពាន់ក្បាល បានប្រមូលផ្តុំគ្នារស់នៅតាមដើមឈើធំៗជាច្រើនដើមនៅក្នុងបរិវេណវត្តបាយដំរាំ ដែលមានទីតាំងស្ថិត​ក្នុងភូមិបាយដំរាំ ឃុំបាយដំំរាំ ស្រុកបាណន់ចម្ងាយ ១៤គ.ម ពីទីរួមខេត្តបាត់ដំបង។

ពាក់ព័ន្ធហ្វូងសត្វជ្រឹងនេះ អាជីវករលក់ដូរតាមដងផ្លូវនៅភូមិសាស្ត្រខាងលើ បានលើកឡើងប្រហាក់ប្រហែលគ្នា​ថា កាល​ពី​ជំងឺ​កូវីដមិនទាន់កើតឡើង ហ្វូងជ្រឹងនេះមានភ្ញៀវជាតិនិងអន្តរជាតិចូលចិត្តមក​ទស្សនា​កម្សាន្តច្រើន​ក្នុងមួយថ្ងៃៗ មិនដែល​ស្ងាត់នោះទេ។ តាំងពីកូវីដចាប់ផ្តើមវាយលុកខ្លាំងភ្ញៀវក៏​ស្ងាត់ សូម្បីតែម្នាក់គ្មានហើយពួកគាត់លក់ដូរក៏មិនដាច់ក្រៅពីអ្នកក្នុងភូមិមកទិញបានមួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកប្រជាពលរដ្ឋក្នុងភូមិ ក៏បាននាំគ្នាលើកឡើងឲ្យដឹងប្រហាក់ប្រហែលគ្នាដែរថា ហ្វូងសត្វជ្រឹងទាំងនេះពិតជា​មានភាពទាក់ទាញអារម្មណ៍សម្រាប់​អ្នកទស្សនា ព្រោះការរស់នៅរបស់ពួកវាមានសភាពចម្លែកទាំងដេកទាំងតោងមែកឈើត្រូវសំយ៉ុងក្បាលចុះក្រោមរហូត ដោយជើងវាតោងពាក់ជាប់នឹងមែកឈើប្រកបដោយលក្ខណៈសិល្បៈដ៏ប៉ិនប្រសព្វ​។

រូបរាងសត្វជ្រឹងគឺប្រហាក់ប្រហែលនឹងសត្វប្រជៀវដែរ តែវាមានទំហំធំជាងប៉ុន្តែមុខមាត់វាស្រដៀងទៅនឹងសត្វឆ្កែទៅវិញ។ពលរដ្ឋ​ទាំង​នោះ​បន្ត​ថា កាលពីមុនសត្វជ្រឹងទាំងនេះរស់នៅលើដើមឈើក្នុងទីអារាមវត្តបាយដំរាំ តែក្រោយមកស្រាប់តែ​បាន​ផ្លាស់ប្តូរមករស់នៅខាងក្រោយវត្តបាយដំរាំទៅវិញ ដែលនៅទីនេះមានសត្វជ្រឹងរាប់ពាន់ក្បាលកំពុងស្នាក់នៅពពាក់ពពូនគ្នានៅលើមែកឈើនៃដើមឈើធំៗចំនួន៤ដើម ដើម្បីបន្តពូជកាន់តែមានកំណើនខ្ពស់ដែលបច្ចុប្បន្នត្រូវបានការពារ​និង​អភិរក្សដោយមន្ត្រីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន។

តាមអ្នកស្រុករស់នៅតំបន់នោះបានប្រាប់ថា សត្វជ្រឹងគឺជាសត្វដែលស៊ីផ្លែឈើបែបក្លិន​ក្រអូបជា​អាហារប្រចាំថ្ងៃ ហើយពីមួយឆ្នាំទៅមួយឆ្នាំចំនួនសត្វជ្រឹងកាន់តែមានការកើនឡើងជាបន្តបន្ទាប់ បើពុំមានការយាយីបង្កការរំខានដល់ការរស់នៅពីសំណាក់មនុស្សនោះទេ។ ការរស់នៅរបស់សត្វជ្រឹងក៏មិនមានការប៉ះពាល់ដល់មនុស្សក្នុងការរស់នៅនោះដែរ។

ពាក់ព័ន្ធសត្វជ្រឹងនេះ លោកហម អរុណ ប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ខេត្តបានឲ្យដឹងថា ការផ្លាស់​ទីតាំងរបស់សត្វជ្រឹងនេះគឺក្នុងអំឡុងឆ្នាំ១៩៩០ជាង ដោយសាតែមានសម្លេងគ្រាប់រំខានដល់ពួកវាទើបពួកវាបានប្តូរទីតាំង​នៅវត្តបាយដំរាំរហូតសព្វថ្ងៃខណះដែលកាលពីមុនឆ្នាំ១៩៩០ជាង ពួកវារស់នៅតាមដើមគគីក្នុងក្រុងបាត់ដំបងជាជម្រករបស់ពួកវា។

បើទោះបីយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋបានសំណូមពរឲ្យមានការចូលរួមថែរក្សា និងអភិរក្សសត្វជ្រឹងនៅវត្តបាយដំរាំឲ្យបានគង់វង្សទាំងអស់គ្នា ដើម្បីទាក់ទាញដល់កំណើនភ្ញៀវទេសចរឡើងវិញ បន្ទាប់ពីបានបញ្ចប់វិបត្តិនៃជំងឺកូវីដ១៩នាពេលដ៏ខ្លីខាងមុខនេះ ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការលើកកម្ពស់ដល់វិស័យទេសចរណ៍របស់ខេត្តបាត់ដំបងផងដែរ

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកនាំពាក្យ ពន្យល់មូលហេតុពីការផ្អាកប្រឡងសិស្សពូកែក្នុងឆ្នាំសិក្សា ២០២៤-២០២៥

សន្តិសុខសង្គម២០ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម