Connect with us

ព័ត៌មានជាតិ

ដើម​ឆ្នាំនេះ ​កម្ពុជា​នឹង​បញ្ជូន​ទ័ព​មួក​ខៀវ​ជាង​៤០០​នាក់​ទៅ​ចូលរួម​បំពេញបេសកកម្ម​នៅ​UN

បានផុស

នៅ

នៅ​ដើមឆ្នាំ​២០២២​នេះ​កម្ពុជា​នឹង​បញ្ជូន​កងទ័ព​មួក​ខៀវ ប្រមាណ​ជាង​៤០០​នាក់​ទៅ​ចូលរួម​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​លី​បង់​និង​អាហ្វ្រិក​កណ្តាល​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​ពិធី​សំណេះសំណាល ជាមួយ​កម្លាំង​ទ័ព​មួក​ខៀវ ត្រូវ​ចេញទៅ​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃទី​៦ ខែមករា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ និង​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បាន​មានប្រសាសន៍ថា​នៅ​ចុងខែ​មករា និង​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខនេះ​កម្ពុជា​នឹង​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ចូលរួម​បំពេញបេសកកម្ម​អង្គការសហប្រជាជាតិ នៅ​សាធារណរដ្ឋ​លី​បង់​ចំនួន ១៨៤​នាក់ ជា​កម្លាំង​វិស្វកម្ម​ពហុ​ជំនាញ និង​ទៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល ចំនួន​២១៩ ជា​កម្លាំង​វិស្វកម្ម​និង​កង​កំទេច​គ្រឿងផ្ទុះ ដើម្បី​ប្តូរ​វេន​កម្លាំង​ចាស់​ដែល​ត្រូវ​បញ្ចប់​បេសកកម្ម​រយៈពេល​១​ឆ្នាំ​។

នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី​បានបញ្ជាក់​ថា រយៈពេល​១៦​ឆ្នាំនេះ គិត​ចាប់ពី​ឆ្នាំ​២០០៦ រហូតមកដល់​បច្ចុប្បន្ន មជ្ឈមណ្ឌល​ជាតិ​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន ៧៨៩៩​នាក់ ក្នុងនោះ​មាន​នារី​ចំនួន​៥២៨​នាក់ ទៅកាន់​បេសកកម្ម​ចំនួន​១១ ក្នុងប្រទេស​ចំនួន​៩​មាន​ជាអាទិ៍ ស៊ូដង់ ឆាដ ស៊ូដង់​ខាងត្បូង លី​បង់ សាយ​ប្រឺស ស៊ី​រី ម៉ាលី អាហ្វ្រិក​កណ្តាល និង​យេ​មែន ដោយ​ទទួលបាន​ស្នាដៃ​ដ៏​ត្រចះត្រចង់​។

លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​នៃ​ការបញ្ជូន​កងកម្លាំងរ​ក្សា​សន្តិភាព បាន​ថ្លែង​ថា កម្លាំង​មួក​ខៀវ​កម្ពុជា ដែល​ត្រៀម​ចេញទៅ​បេសកកម្ម​នេះ គឺជា​ការឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​បង្កើន​ការចូល​រួមទាំង​បរិមាណ និង​គុណភាព របស់​ប្រមុខ​រាជរដ្ឋាភិបាល ហើយ​កម្លាំង​ទាំងនេះ បាន​នឹង​កំពុង​ទទួល​ការហ្វឹកហ្វឺន​ស្របតាម​ការកែទម្រង់​ថ្មី​របស់ អ​.​ស​.​ប​. តាមរយៈ​សកម្មភាព​ដើម្បី​សន្តិភាព​បូក និង​ស្របទៅនឹង​ការរស់នៅ​ជាមួយ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម