ជីវិតកម្សាន្ដ
Lisa បំបែកកំណត់ត្រាថ្មីមួយទៀត នៅលើទស្សនាវដ្ដី Forbes
ក្នុងចំណោមសមាជិកទាំង ៤នាក់ នៃក្រុម BLACKPINK តារាចម្រៀង Lisa គឺជាសមាជិកដែលមានប្រជាប្រិយជាងគេ ក្រោយចេញអាល់ប៊ុមទោលលើកដំបូង។
អាល់ប៊ុម LALISA បានធ្វើឱ្យ Lisa បង្កើតប្រវត្តិសាស្ត្រនៅលើតារាង Billboard ដំបូងគេក្នុងប្រទេសកូរ៉េ ជាប់ឈ្មោះជាតារាចម្រៀងស្រីទោលមានការពេញនិយមបំផុតម្ដងរួចមកហើយ កាលពីខែធ្នូ ឆ្នាំ២០២១ កន្លងទៅ ខណៈថ្មីៗនេះបទ Money ក្នុងអាល់ប៊ុមដដែល បានបំបែកកំណត់ត្រាថ្មីមួយទៀត នៅលើទស្សនាវដ្ដី Forbes។
យោងតាមការចុះផ្សាយដោយទស្សនាវដ្ដី Forbess បានឱ្យដឹងថា Lisa ត្រូវបានមហាជនទទួលស្គាល់ជាតារាចម្រៀងស្រីពេញនិយមបំផុតចំពោះការចេញអាល់ប៊ុមសូឡូ (Solo) របស់នាង។ ជាពិសេសបទ Money ត្រូវបានវិទ្យុអាមេរិកចាក់ផ្សាយចាប់តាំងពីការចេញផ្សាយលើកដំបូងកាលពីខែកញ្ញា ឆ្នាំ២០២១ និងបន្តចាក់ផ្សាយរហូតដល់បច្ចុប្បន្ននេះ ទើបបានជា Lisa អាចបំបែកកំណត់ត្រាថ្មី ក្លាយជាតារាកូរ៉េស្រីមានប្រជាប្រិយជាងគេ ក្នុងចំណោមតារាចម្រៀងទោលរបស់ប្រទេសកូរ៉េនៅដើមឆ្នាំ ២០២២៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ Lisa សមាជិកក្រុម BLACKPINK បង្កើតប្រវត្តិសាស្ត្រ Billboard លើកដំបូង
ចុចអាន៖ ទម្លាយអាថ៌កំបាំងទាំង ៧ របស់ Sislay Choi តួបងសាហាវ ក្នុងរឿង «យុទ្ធសាស្ត្របំបែកក្ដី»
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក