សន្តិសុខសង្គម
តុលាការសម្រេចឃុំខ្លួននាយិកាក្រុមហ៊ុន ហុងអន្តរជាតិ
ភ្នំពេញ ៖ ចៅក្រមសើសួរសាលាដំបូងរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី ០៦មករា ឆ្នាំ២០២២ លោក កេត សុជាតិ បានចេញដីកាសម្រេចឃុំខ្លួននាយិកាក្រុមហ៊ុនហុងអន្តរជាតិដែលពាក់ព័ន្ធនិងការលួចលាក់ផលិតបារីJET និងបារី ៥៥៥ ក្លែងក្លាយ។
ជនជាប់ចោទឈ្មោះ ង៉ូវ ម៉ុក ភេទស្រី អាយុ ៧២ឆ្នាំ ជានាយិកាក្រុមហ៊ុន ហុងអន្តរជាតិផលិតបារី មានទីលំនៅផ្ទះលេខ ១៧អឺ ផ្លូវលេខ៣៣៨ ក្រុម៤០ ភូមិ៩ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង។
លោកស្រី ង៉ូវ ម៉ុក ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី ០៤មករា ឆ្នាំ២០២២ ហើយត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ « ក្លែងបន្លំ ពាណិជ្ជសញ្ញា ម៉ាកសមូហភាព ឬ ពាណិជ្ជនាមរបស់សហគ្រាសណាមួយដែលបានចុះបញ្ជី នៅក្នុងព្រះរាជាណាចក្រកម្ពុជា » ប្រព្រឹត្តនៅរោងចក្រផលិតបារី ហុងអន្តរជាតិ ផ្លូវអង្គតាមិញ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី ០៤មករា ឆ្នាំ២០២២ តាមមាត្រា ៦៤នៃច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងការប្រកួតប្រជែងមិនស្មោះត្រង់ ។
យោងតាមបទចោទប្រកាន់នេះ តុលាការបានសម្រេចឃុំខ្លួនលោកស្រី ង៉ូវ ម៉ុក ដាក់ពន្ធនាគារម២ រហូតដល់មានការសម្រេចជាថ្មីពីតុលាការ។
លោកស្រី ង៉ូវ ម៉ុក ត្រូវបានរកឃើញថា បានលួចលាក់ផលិតបារីម៉ាក JET និងបារី ៥៥៥ ក្លែងក្លាយយ៉ាងច្រើនលក់ចែកចាយលើទីផ្សារ៕
ដោយ ៖ មករា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ