ព័ត៌មានជាតិ
ក្រោយរងពាក្យបណ្ដឹង! អ្នកស្រី ទ្រី ដាណា ចេញមុខសុំទោសពលរដ្ឋ ជនជាតិដើមភាគតិចព្នងហើយ
អ្នកស្រី ទ្រី ដាណា ម្ចាស់ហាងលក់មាសពេជ្រ និងជាអ្នកលក់អនឡាញល្បីឈ្មោះម្នាក់ បានចេញមុខសុំទោសប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្រោយពីតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រីពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។
តាមរយៈទំព័រហ្វេសប៊ុក ផ្លូវការរបស់ខ្លួន កាលពីយប់ថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ អ្នកស្រី ទ្រី ដាណា បានរៀបរាប់ថា អ្នកស្រីទើបទំនេរដៃបានមើល និងយល់ពីរឿងនេះ ហើយអ្នកស្រី មិនធ្លាប់មើលងាយអ្នកណា ជាតិសាសន៍ណាទេ មានតែការគោរពស្រលាញ់ និងផ្ដល់ស្នាមញញឹមជូនពួកគាត់។ ប៉ុន្តែការនិយាយពេលខឹង តែងមានលើសលួស ឬកំហុសមួយពេល ដោយសារពេលនោះ អ្នកស្រីមិនបាននិយាយសំដៅលើពួកគាត់ទេ គឺសំដៅលើអតីតប្ដីអ្នកស្រីប៉ុណ្ណោះ ដោយសារខឹងពេក។
អ្នកស្រី ទ្រី ដាណា បានសរសេរថា «នាងខ្ញុំសុំទោស ចំពោះការប្រើពាក្យព្នងចុងស្រុក តែការនិយាយនោះ មិនមានចេតនា ប្រមាថមើលងាយលើបងប្អូនជនជាតិពូនងទេ។ នាងខ្ញុំគោរពស្រលាញ់ ចូលចិត្តវប្បធម៍បងប្អូនជនជាតិដើមភាគតិច។ ខ្ញុំស្រលាញ់ទឹកដីមណ្ឌលគិរី ហើយថែមទាំងទិញដីសង់ផ្ទះនៅទីនោះឆាប់ៗផង (កំពុងសង់)»។
ម្ចាស់ហាងលក់មាសពេជ្រ បានសរសេរទៀតថា «បងប្អូនសាកចូលមើល ក្នុងផេកនាងខ្ញុំបន្តិចទៅមើល នាងខ្ញុំធ្វើបុណ្យ មិនដែលរើសអើងជាតិសាសន៍ ឬអ្នកណា មកពីណានោះទេ។ នាងខ្ញុំសូមសំណូមពរ កុំអោយមានការរើសអើសជាតិសាសន៍ ជាពិសេសគោរពស្រលាញ់ជនរួមជាតិ លើទឹកដីខ្មែរតែមួយ។ នាងខ្ញុំសុំទោសផង មួយរយៈនេះ រវល់ខ្លាំង ទើបមិនបានតាមដានរឿងនេះ តែឥឡូវយល់ពីទឹកចិត្តរបស់បងប្អូនជនជាតិពូនងហើយ គាត់គ្រាន់តែចង់អោយឈប់ប្រើពាក្យមិនល្អទៀតប៉ុណ្ណោះ»។
អ្នកស្រី ទ្រី ដាណា សរសេរបញ្ជាក់ទៀតថា «ស្រលាញ់បងប្អូនជនជាតិពូនង និងបងប្អូនជនជាតិដើមភាគតិចទាំងអស់គ្នាណាស់ណព្វចិត្តអើយ ហើយចាំទទួលផង តិចទៀត ផ្ទះនៅមណ្ឌលគិរីធ្វើរួច ចែដាណាទៅនៅនោះដែរហើយ សុំសាកម្ហូបឆ្ងាញ់ៗផង»។
សូមជម្រាបថា ប្រជាពលរដ្ឋចំនួន ១២នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ក្នុងខេត្តមណ្ឌលគិរី បានចេញមុខប្ដឹងអ្នកស្រី ទ្រី ដាណា ពីបទ «ជេរប្រមាថមាក់ងាយជាសាធារណៈ»។
ក្នុងពាក្យបណ្ដឹង ដាក់ជូនប្រធានសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២២នេះ តំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានរៀបរាប់ថា កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២១ ឈ្មោះ ទ្រី ដាណា បានឡាយក្នុងហ្វេសប៊ុកផេកឈ្មោះ ទ្រី ដាណា Dana Try ជាសាធារណៈ និយាយអំពីលក់ផលិតផល និងអតីតប្ដីរបស់ខ្លួនឈ្មោះ (ម៉ៅ) ហើយនៅពេលដែលអ្នកស្រី ទ្រី ដាណា និយាយអំពីអតីតប្ដីរបស់ខ្លួននោះ គឺអ្នកស្រីបានពោលពាក្យទៅកាន់អតីតប្ដីថា «អានេះចេញមកព្នងចុងស្រុកម៉ង» ដែលជាពាក្យសម្ដីប្រមាថមាក់ងាយ ដល់ពូជអំបូរព្នង (ពូនង) របស់ជនជាតិដើមភាគតិច។
លើសពីនេះទៀត ក៏បានធ្វើឲ្យមានផលប៉ះពាល់ទៅដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់ពូជអំបូរជនជាតិដើមភាគតិច ជាសាធារណៈផងដែរ។ ដូច្នេះដើម្បីលុបបំបាត់ នូវផ្នត់គំនិតអវិជ្ជមាន តាមរយៈពាក្យសម្ដីជេរប្រមាថមាក់ងាយ ជាសាធារណៈ និងដើម្បីផ្ដល់កិត្តិយសរួម ព្រមទាំងសេចក្ដីថ្លៃថ្នូរ សម្រាប់ជនជាតិដើមភាគតិច ដែលមិនបានធ្វើអ្វីប៉ះពាល់ដល់អ្នកស្រី ទ្រី ដាណា ទាល់តែសោះនោះ គឺតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង បានសំណូមពរដល់ប្រធានតុលាការថា៖ ទី១. សុំឲ្យសុំទោសដល់ជនជាតិ ដើមភាគតិចព្នង (ពូនង) ជាសាធារណៈ។ ទី២. សុំឲ្យបង់ប្រាក់ពិន័យចំនួន ១០លានរៀល។ ទី៣. សុំឲ្យសងជំងឺចិត្តចំនួន ២០០,០០០ (ម្ភៃម៉ឺនដុល្លារ) គត់។
លោក គ្រឿង តុលា រស់នៅភូមិឡាំមេះ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលជាតំណាងប្រជាពលរដ្ឋ ជនជាតិដើមភាគតិចព្នង (ពូនង) ហើយបានចូលរួមដាក់ពាក្យបណ្ដឹងប្ដឹងអ្នកស្រី ទ្រី ដាណា នោះ បានឲ្យកម្ពុជាថ្មីដឹងថា មូលហេតុដែលលោក និងតំណាងពលរដ្ឋ ជនជាតិដើមភាគីតិចព្នងផ្សេងទៀត ដាក់ពាក្យប្ដឹងអ្នកស្រី ទ្រី ដាណា ក៏ព្រោះអ្នកស្រី បានដៀមដាមជេរប្រមាថសាធារណៈ មកលើជនជាតិដើមភាគតិចព្នង ដោយប្រៀបធៀបអតីតស្វាមីរបស់ខ្លួន ជាមួយជនជាតិព្នង ដូចជា មនុស្សឃោឃៅរ ដែលមិនដឹងអី ឬមិនចេះអីជាដើម។
តំណាងជនជាតិដើមភាគតិចព្នងរូបនេះ បានបញ្ជាក់ថា ការប្ដឹងអ្នកស្រី ទ្រី ដាណា ម្ចាស់ហាងលក់មាសពេជ្រ និងជាអ្នកលក់អនឡាញល្បីឈ្មោះមួយរូបនោះ មិនមែនចង់បានសំណង ២០ម៉ឺនដុល្លារនោះទេ តែថាការប្ដឹងនេះ គឺដើម្បីសេចក្ដីថ្លៃថ្នូរ និងកិត្តិយស របស់ជនជាតិភាគដើមភាគតិច ពូនង តែប៉ុណ្ណោះ៕
![](https://www.kampucheathmey.com/wp-content/uploads/2022/01/02-16.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/01-14.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/01/Capture.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?