ព័ត៌មានអន្ដរជាតិ
សារព័ត៌មានល្បីៗលើលោកចុះផ្សាយព្រោងព្រាតពីដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅកាន់ មីយ៉ាន់ម៉ា
នៅព្រឹកថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២២ នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសមីយ៉ាន់ម៉ារយៈពេល ២ ថ្ងៃ ។

ទន្ទឹមនោះ ដំណើរទស្សនកិច្ចនេះធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាអន្តរជាតិល្បីៗបាននិងកំពុងផ្សព្វផ្សាយព័ត៌មាននេះយ៉ាងទូលំទូលាយនៅជុំវិញពិភពលោក ។
សារព័ត៌មានល្បីៗទាំងនោះមានដូចជា France24, Aljazeera, Reuters, The Nation Thailand, South China Morning Post (SCMP) បានសរសេរបង្ហោះដំណើរទស្សនិច្ចនេះ ខណៈសារព័ត៌មានចិន Xinhua និង Channel New Asia (CNA) របស់សិង្ហបុរី ក៏ដូចជាទូរទស្សន៍ NHK របស់ជប៉ុនសុទ្ធតែបានផ្សាយអំពីព័ត៌មានទាន់ហេតុការណ៍នេះ ។

គួរបញ្ជាក់ថា នៅក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងមានជំនួបទ្វេភាគីជាមួយនាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង (Min Aung Hlaing) ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈ អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី និងការវិវត្តថ្មីៗនៅក្នុងអាស៊ាន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ចុចអាន ៖ សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូ អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅមីយ៉ាន់ម៉ា នាព្រឹកនេះ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?