Connect with us

សន្តិសុខសង្គម

ឃុំខ្លួនក្រុមក្មេងទំនើងបង្ហោះម៉ូតូ រួចយកដុំថ្មគប់រថយន្តអ្នកដទៃ ដាក់ពន្ធនាគារបណ្តោះអាសន្ន

បានផុស

នៅ

កាលពីល្ងាចថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ លោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួន ក្រុមក្មេងទំនើងបង្ហោះម៉ូតូ រួចយកដុំថ្មគប់រថយន្តអ្នកដទៃ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ «សមគំនិត និងធ្វើឲ្យខូចខាតដោយចេតនា» តាមមាត្រា ២៩ និងមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២ វេលាម៉ោង ១៣ និង០០នាទី នៅចំណុចភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។  

ជនរងគ្រោះ មានឈ្មោះ សាន់ សីម៉ា ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិខ្នារ ឃុំក្រាំងធ្នង់ ស្រុក បាទី ខេត្តតាកែវ មុខរបរ បើកបររថយន្តដឹកដី។

ជនត្រូវចោទមានចំនួន ៤ នាក់រួមមាន៖ ទី១. ឈ្មោះ រុន សារ៉ែន អាយុ ១៩ឆ្នាំ មានទីលំនៅភូមិចំបក់  ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។ ទី២. ឈ្មោះ រុន ម៉ាណែត ភេទប្រុស អាយុ ១៧ឆ្នាំ  មានទីលំនៅភូមិចំបក់ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ទី៣. ឈ្មោះ ហឿន សំណាង  ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិរានថ្ម ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ជនត្រូវចោទទាំង ៣នាក់ មានមុខរបរមិនពិតប្រាកដ។ និងទី៤. ឈ្មោះ សុង វណ្ណឃីម ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិតាដោលទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ ជាអ្នករត់ តុក្នុងហាង។

នគរបាល បានបញ្ជាក់ថា នៅថ្ងៃទី ៥ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១២និង០០នាទី ក្រុមជនសង្ស័យ បានជិះម៉ូតូពីរគ្រឿងខាងលើ មានគ្នាបួននាក់។ ដោយឈ្មោះ រុន សារ៉ែន ជិះម៉ូតូមួយគ្រឿង ជាអ្នកបើកនិងឈ្មោះ ហឿន សំណាង ជាអ្នកជិះពីក្រោយ។ ឯម៉ូតូមួយគ្រឿងទៀត បើកបរដោយឈ្មោះ សុង  វណ្ណឃីម និងឈ្មោះ រុន ម៉ាណែត ជាអ្នកជិះពីក្រោយ បានធ្វើដំណើរចេញពីផ្សារសៀមរាប ស្ថិតនៅ ក្នុងឃុំសៀមរាប តាមបណ្ដោយផ្លូវជាតិលេខ ២ ឆ្ពោះទៅទិសខាងត្បូង ពេលទៅដល់ចំណុចស្ពាន  កំពុងកោរ ព្រំប្រទល់ខេត្តតាកែវ ក្រុមជនសង្ស័យទាំង ៤នាក់ បានបត់ចូលតាមផ្លូវកៅស៊ូ ទើបធ្វើថ្មី  ឆ្ពោះទៅវត្តកោះសុក្រំ ឃុំទ្រា ពេលជិតដល់កន្លែងកើតហេតុ ក្រុមជនសង្ស័យ បាននាំគ្នាបង្ហោះម៉ូតូ  ហើយបានជួបនឹងរថយន្តដឹកដីមួយគ្រឿង ជិះមកពីក្រោយពេលរថយន្តដឹកដី បានស៊ីផ្លេពីក្រោយ និងបា​នបើកវ៉ាក្រុមជនសង្ស័យទៅ ភ្លាមនោះក្រុមជនសង្ស័យខឹង ក៏ជិះម៉ូតូដេកតាមពីក្រោយ ហើយបាន វ៉ារួចឈប់ចាំពេលរថយន្តដឹកដីបើកមកដល់ ក្រុមជនសង្ស័យ បានយកដុំថ្មគប់ទៅលើរថយន្ត របស់ ជនរងគ្រោះ បណ្តាលឲ្យបែកកញ្ចក់ទ្វាររថយន្តផ្នែកខាងឆ្វេង ១ផ្ទាំង។ ភ្លាមនោះជនរងគ្រោះ បាន ឈប់រថយន្ត ហើយបាន​សួរនាំ ឃើញដូច្នេះ ក្រុមជនសង្ស័យ បានជិះម៉ូតូរត់គេចខ្លួន។ ដោយឡែក ឈ្មោះ ហឿន សំណាង បានព្យាយាមរត់តែត្រូវជនរងគ្រោះ ឃាត់នាំទៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទ្រា  ដើម្បីដាក់ពាក្យបណ្ដឹង ភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំទ្រា បានបញ្ជូនជនសង្ស័យទៅកាន់ អធិការដ្ឋាន ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ឆៃ យ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២ នាទីutes មុន

រឿង​អស្ចារ្យ​មួយ​ទៀត! ក្រុម​នារីកម្ពុជា ទទួល​បានកៅអី ASEAN Women’s Championship 2024

សេដ្ឋកិច្ច៥ នាទីutes មុន

ក្រុមហ៊ុន Windey Energy របស់ចិន ចាប់អារម្មណ៍ដាក់ទុន​វិនិ​យោគ​លើវិស័យថាមពលស្អាតនៅកម្ពុជា

ព័ត៌មានជាតិ៧ នាទីutes មុន

អ្នកជាប់ឃុំ១៩៨នាក់ ត្រូវបានផ្ទេរពីពន្ធនាគារខេត្តស្វាយរៀង ទៅខេត្តត្បូងឃ្មុំ ដើម្បីរំដោះភាពចង្អៀតណែន

ព័ត៌មានជាតិ៩ នាទីutes មុន

CEO ស្រ្តីវ័យក្មេង ឡេង ដាវី នឹងធ្វើជាវាគ្មិនជជែកពិភាក្សាលើការវិវត្តន៍នៃឧស្សាហកម្មថ្មនៅ​វៀតណាម

ជីវិតកម្សាន្ដ១៤ នាទីutes មុន

តារាសម្ដែង ស៊ី ណាវ៉ាត់ត្រា បានកូនឆ្នាំម្សាញ់តាមបំណង តែបារម្ភម្តាយកំពុងមានជំងឺនៅពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៧ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម