Connect with us

ព័ត៌មានជាតិ

ខេត្តកំពត មានតំបន់ទេសចរណ៍ចំនួន ៣៤កន្លែង ដែលភ្ញៀវតែងតែប្រាថ្នា ចង់ទៅលេងកម្សាន្ដ

បានផុស

នៅ

ខេត្តកំពត ជាខេត្តជាប់ឆ្នេរសមុទ្រ ស្ថិតក្នុងទិសនិរតី នៃប្រទេសកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ១៤៨គីឡូម៉ែត្រ។ បើនិយាយពីសក្តានុពលខេត្តកំពត មានតំបន់ទេសចរណ៍ បែបធម្មជាតិដ៏ស្រស់ត្រកាលច្រើនកន្លែង ដែលមានភាពទាក់ទាញ​ភ្ញៀវ មិនចាញ់តំបន់ទេសចរណ៍នានា តាមបណ្តាខេត្តក្នុងព្រះរាជាណាចក្រកម្ពុជានោះឡើយ។

ទាក់ទងនឹងតំបន់ទេសចរជាច្រើននេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឲ្យដឹងថា ក្នុងខេត្តកំពត មានតំបន់ទេសចរណ៍ប្រកបដោយភាពទាក់ទាញចំនួន ៣៤កន្លែង។

ក្នុងនោះរមណីយដ្ឋានចំនួន ២១កន្លែង មានរមណីយដ្ឋានវប្បធម៌-ប្រវត្តិសាស្ត្រចំនួន ៥កន្លែង វប្បធម៌ ២ កន្លែង វប្បធម៌ ១៤កន្លែង។ ក្នុងឆ្នាំ ២០២១ មានរមណីយដ្ឋានទេសចរណ៍កើនឡើងចំនួន ៤ កន្លែងទៀត ដូចជា៖ ព្រែកក្តាតអេកូរីស៊ត ទំនប់ស្ទឹងភេ ជ្រលងភ្នំក្រហម និងភ្នំទទុង។

ក្នុងនោះដែរសហគមន៍ទេសចរណ៍ក៏មាន ៤កន្លែង​​ រួមមាន៖ សហគមន៍ទសចរណ៍ត្រពាំងសង្កែ សហគមន៍ទេសចរណ៍ព្រែកត្នោត (អន្លង់ធំ) សហគមន៍ទេសចរណ៍តំបន់សត្វក្រៀល បឹងអន្លង់ព្រីង និងសហគមន៍ទេសចរណ៍កំពង់សាមគ្គី។

ចំពោះគោលដៅទាក់ទាញទេសចរណ៍ចំនួន ៤កន្លែងទៀត ដូចជា៖ តំបន់ចំការម្រេច បេតិកភណ្ឌក្រុងកំពត តំបន់ស្រែអំបិល និងទេសភាពតាមដងព្រែកកំពង់បាយ ព្រមទាំងកន្លែងបោះតង់ចំនួន ៥កន្លែង ដែលមានទេសភាពស្រស់បំព្រង ប្រកបដោយសុវត្ថិភាព។

លោក សយ ស៊ីណុល បានបញ្ជាក់ទៀតថា រមណីយដ្ឋានទេសចរណ៍ ក្នុងខេត្តកំពត មាន ២១កន្លែង រួមមាន៖ រមណីយដ្ឋានទឹកឈូ,ណាតាយ៉ា,កែបថ្មី,ឋានសួគ៌បូកគោ,ភ្នំដូង,ភ្នំកំពង់ត្រាច,កោះតាដា,ប្រាសាទភ្នំខ្យង,ប្រាសាទភ្នំឈ្ងោក,ទំនប់ម្លេច,ទំនប់ប្រទាក់ក្រឡា,កោះសេះ,ស្រះឈូក,អន្លង់ក្មេងលេង,វត្តត្រើយកោះ,ភ្នំនាងសេដាឱន,កសិទេសចរណ៍ចំការម្រេច,ភ្នំទទុង,ស្ទឹងភេ,ជ្រលងភ្នំក្រហម,និងព្រែកក្តាតអេកូរីស៊ត៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៣ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២០ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម