Connect with us

ព័ត៌មានអន្ដរជាតិ

ពេទ្យ វៀតណាម ប្រើពេលជិត ៣ ម៉ោង វះយកកូនបាល់ដែក ២៥ គ្រាប់ចេញពីពោះទារកអាយុ ៣៧ ខែ

បានផុស

នៅ

វេជ្ជបណ្ឌិតនៅក្នុងខេត្ត Nghe An ភាគពាយ័ព្យនៃប្រទេសវៀតណាមកាលពីថ្ងៃសុក្របានវះយកគ្រាប់បាល់ដែកក្មេងលេងចំនួន ២៥ គ្រាប់ចេញពីពោះរបស់ទារកអាយុ ៣៧ ខែម្នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមគ្រួសាររបស់ក្មេងឈ្មោះ N.T.T. បាននាំទារកទៅមន្ទីរពេទ្យក្នុងតំបន់ ដោយសារក្មេងនោះឈឺពោះខ្លាំង ដោយខ្លាចលេបអ្វីដែលគ្រោះថ្នាក់ ។

នៅពេលដែលការឈឺចាប់របស់ទារកកាន់តែអាក្រក់ N.T.T.  ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យសម្ភព និងកុមារខេត្ត Nghe An ជាកន្លែងដែលគ្រូពេទ្យបានប្រើកាំរស្មីអ៊ិចពិនិត្យមើលពោះឃើញគ្រាប់បាល់ដែកឆក់ជាប់គ្នាជាច្រវ៉ាក់បណ្តាលឲ្យស្ទះពោះវៀន និងក្រពះរបស់គាត់ ។

ភ្លាមៗនោះគ្រូពេទ្យវះកាត់បានប្រើថ្នាំស្ពឹក និងធ្វើការវះកាត់សង្គ្រោះបន្ទាន់លើក្មេងប្រុសនោះ ។ ក្នុងអំឡុងពេលប្រតិបត្តិការវះកាត់ គ្រូពេទ្យបានរកឃើញគ្រាប់បាល់ដែកក្មេងលេងចំនួន ២៥ គ្រាប់ជាប់គ្នា ដែលនាំឲ្យធ្លាយពោះវៀន ។

ក្រោយវះកាត់រយៈពេលជិត ៣ ម៉ោង ក្រុមគ្រូពេទ្យបានយកវត្ថុគ្រោះថ្នាក់ទាំងអស់ចេញដោយជោគជ័យ ហើយកុមារបានទទួលការបំបៅតាមសរសៃឈាម បន្ទាប់ពីការវះកាត់ ខណៈពេលនេះសុខភាព​របស់​គាត់​បាន​ប្រសើរ​ឡើង​ហើយ ប៉ុន្តែ​នៅ​តែ​ត្រូវ​ការ​តាម​ដាន​បន្ថែម​ទៀត ។

គួរបញ្ជាក់ថា ការលេបវត្ថុដូចជាកូនបាល់ដែក គឺជាឧបទ្ទវហេតុទូទៅមួយចំពោះកុមារតូចៗ ហើយវាមានគ្រោះថ្នាក់ខ្លាំងណាស់ ហើយក្នុង​ករណី​នេះគ្រូពេទ្យ​ណែនាំឲ្យ​យក​កុមារ​ទៅ​មណ្ឌល​សុខភាពឲ្យ​បាន​លឿនដើម្បី​ពិនិត្យ និង​ព្យាបាល​​ទាន់​ពេលវេលា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ វៀតណាម ចាប់ខ្លួនមេជួញដូរក្រលៀនខុសច្បាប់ ត្រៀមផ្តន្ទាទោសជាប់គុកមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានជាតិ១៨ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម