Connect with us

ព័ត៌មានអន្ដរជាតិ

ប្រុងប្រយ័ត្ន! ពេលនេះ ជំងឺផ្ដាសាយបក្សី ឆ្លងដល់មនុស្សហើយ

បានផុស

នៅ

ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) បានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សីឆ្លងដល់មនុស្សនៅភាគនិរតីនៃប្រទេសអង់គ្លេស ខណៈអ្នកឆ្លងមានទំនាក់ទំនងជិតស្និទ្ធជាមួយសត្វស្លាបដែលមានមេរោគ ប៉ុន្តែមិនមានភស្តុតាងនៃការចម្លងបន្តនោះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារនេះបាននិយាយថា បុគ្គលដែលឆ្លងមេរោគបច្ចុប្បន្នមានសុខភាពល្អ និងនៅដាច់ដោយឡែកពីគេ ហើយមានហានិភ័យតិចតួចបំផុតសម្រាប់ការឆ្លងដល់សាធារណជនផ្សេងទៀត ។

UKHSA បាននិយាយថា “មនុស្សនោះបានឆ្លង បន្ទាប់ពីមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ និងទៀងទាត់ជាមួយសត្វស្លាបដែលមានមេរោគមួយចំនួនធំ ខណៈសត្វទាំងនេះនៅក្នុង និងជុំវិញផ្ទះរបស់ពួកគេក្នុងរយៈពេលយូរ” ។

បច្ចុប្បន្នមេរោគ​ដែល​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ​នៅ​ចក្រភព​អង់គ្លេស​គឺ​ប្រភេទ H5 ដែល​មាន​នៅ​ក្នុង​បក្សី ។ រហូតមកដល់ពេលនេះ គេមិនទាន់ដឹងច្បាស់ថា វាជាប្រភេទ H5N1 ដូចគ្នាយ៉ាងណានោះទេ ដែលបាននិងកំពុងបង្កការផ្ទុះឡើង និងសម្លាប់សត្វនៅទូទាំងពិភពលោក ។

គួរបញ្ជាក់ថា ជំងឺគ្រុនផ្តាសាយបក្សី គឺជាប្រភេទជំងឺផ្តាសាយដែលរីករាលដាលក្នុងចំណោមបក្សី ហើយការចម្លងពីមនុស្សទៅមនុស្សនៃជំងឺផ្តាសាយបក្សីគឺអាចធ្វើទៅបាន ប៉ុន្តែកម្រមានណាស់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CGTN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​ការផ្ទេរអំណាច​សន្តិភាពនៅអាមេរិក​៖ ពី​​ចូ បៃដិនទៅដូណាល់ ត្រាំ ខុសពី ដូណាល់ ត្រាំ ទៅ​ចូ បៃដិន​

សន្តិសុខសង្គម៣ ម៉ោង មុន

នារីម្នាក់​ត្រូវ​​ឃាតករ​សម្លាប់រួចចាក់សោរក្នុងបន្ទប់ជួលរហូត​ធុំក្លិន​ស្អុយ​ទេីប​បែកការណ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្នងការ​នគរបាលរាជធានី គ្រោង​បង្កើត​ក្រុម​សមត្ថកិច្ច​ចល័ត​ដើម្បី​តាមពិនិត្យ​អនុវត្តលើអ្នកដំណើរទាំងឡាយណា ដែល​សមត្ថកិច្ចមានការសង្ស័យថាមានជាតិស្រវឹង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​ពូទីន ប្រកាសចំហ​​​ចរចា​ជាមួយ​រដ្ឋបាល​ដូណាល់ ត្រាំ ខណៈហុងគ្រីបរិហារ​អឺរ៉ុប​​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងប្រៃសណីយ៍កម្ពុជា និង ក្រសួងបច្ចេកវិទ្យាគមនាគមន៍នៃសាធារណរដ្ឋហ្វីលីពីនធ្វើសន្និសីទស្តីពីការផ្ទេរបច្ចេកវិទ្យាឌីជីថលឱ្យគ្នាដើម្បីជំរុញល្បឿននៃការធ្វើបរិវត្តកម្ម

Sokha Hotels

ព័ត៌មានពេញនិយម