ព័ត៌មានអន្ដរជាតិ
ត្រី Piranha ខាំស៊ីមនុស្សសុសសាច់ មានអ្នកស្លាប់ជាបន្តបន្ទាប់នៅ ប៉ារ៉ាហ្គាយ
សាកសពមនុស្សបួននាក់ ត្រូវបានគេប្រទះឃើញខាំសុសសាច់ដោយត្រី Piranha ក្នុងការវាយប្រហារជាបន្តបន្ទាប់ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលទូទាំងតំបន់អាមេរិកខាងត្បូង។

Piranha គឺជាត្រីមានធ្មេញមុត ហើយត្រូវបានគេដឹងថា ស៊ីសាច់ឆៅជាអាហារ។
ការវាយប្រហារទាំងនេះ បានកើតឡើងនៅក្នុងប្រទេសប៉ារ៉ាហ្គាយ ជាកន្លែងដែលមនុស្សជាច្រើន ទៅមុជទឹកទន្លេ អំឡុងពេលអាកាសធាតុក្តៅ។

ការស្លាប់ដំបូងនៃឆ្នាំថ្មីនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យសប្តាហ៍មុន នៅពេលដែលបុរសអាយុ ២២ ឆ្នាំម្នាក់ កំពុងមុជទឹកនៅទន្លេប៉ារ៉ាហ្គាយ។
គាត់បានបាត់ខ្លួនភ្លាមៗនៅពេលចុះមុជទឹក ហើយពេលដែលសាកសពរបស់គាត់ត្រូវបានរកឃើញនៅ៤៥នាទីក្រោយមក ផ្នែកជាច្រើននៃខ្លួនប្រាណរបស់គាត់ ត្រូវត្រី Piranha ស៊ីឡើងសុស។
ការវាយប្រហារលើកទីពីរ ក៏បានកើតឡើងនៅទន្លេប៉ារ៉ាហ្គាយផងដែរ ពេលដែលបុរសអាយុ៤៩ឆ្នាំម្នាក់ ត្រូវបានគេរកឃើញ ស្លាប់បន្ទាប់ពីវាយប្រហារដោយត្រី Piranha។

គាត់បានបាត់ខ្លួនជាច្រើនម៉ោង ហើយក្រោយមកក៏ត្រូវបានគេរកឃើញសាកសព ដោយត្រូវត្រីខាំយ៉ាងធ្ងន់ធ្ងរលើផ្ទៃមុខ។
ទន្លេប៉ារ៉ាហ្គាយ គឺជាទន្លេធំបំផុតមួយនៅក្នុងប្រទេស ដោយស្ថិតក្នុងសង្កាត់ Ita Enramada ភាគខាងត្បូងរដ្ឋធានី Asuncion។
ដោយឡែក មនុស្សពីរនាក់ផ្សេងទៀតត្រូវបានគេរកឃើញស្លាប់ ដោយឃើញស្នាមត្រី Piranha ខាំលើសាកសពនៅក្នុងទន្លេ Tebicuary កាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

មានការវាយប្រហារបន្ថែមទៀត ដែលមិនបណ្ដាលឲ្យមនុស្សស្លាប់ ប៉ុន្តែបង្កឲ្យមានរបួសធ្ងន់នៅទន្លេ Parana ក្នុងក្លឹបនេសាទ Bella Vista។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា ការវាយប្រហារបែបនេះគឺកើតឡើងក្នុងអំឡុងពេលអាកាសធាតុក្តៅ។ ក្នុងរដូវក្តៅ ត្រីនេះបន្តពូជ ហើយមកជិតឆ្នេរ នៅពេលទឹកមានកម្រិតទាប៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ស្លាក់ឆ្អឹងត្រី បើមិនយកចេញអាចក្លាយជាខ្ទុះ និងស្លាប់បាន

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង