ព័ត៌មានជាតិ
ខេត្តស្វាយរៀង កំពុងទាក់ទាញវិនិយោគក្នុងវិស័យអចលនទ្រព្យ
វិនិយោគគិនបរទេស ពិសេសអ្នកវិនិយោគចិន កំពុងសម្លឹងមើលវិស័យអចលនទ្រព្យក្នុងទឹកដីខេត្តស្វាយរៀង ក្រោយពេលសេដ្ឋកិច្ចកម្ពុជា បានងើបឡើងវិញជាបណ្តើរៗចាប់ពីចុងឆ្នាំ ២០២១ និងដើមឆ្នាំ ២០២២នេះ។
ជាក់ស្តែងអភិបាលខេត្តស្វាយរៀងលោក ម៉ែន វិបុល កាលពីចុងឆ្នាំ ២០២១ បានថ្លែងគាំទ្រ និងលើកទឹកចិត្ត ដល់វិស័យឯកជនទាំងអស់ នៅក្នុងខេត្តស្វាយរៀង ដែលវិនិយោគវិស័យអចលនទ្រព្យដីធ្លី ស្របពេលដែលប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ដែលជាឱកាសមួយ សម្រាប់អ្នកវិនិយោគទុនទាំងអស់ មកបណ្តាក់ទុនរកស៊ីនៅខេត្ត ដែលមានទីតាំងដី អំណោយផលជាច្រើន សម្រាប់អ្នកវិនិយោគ។
លោកអភិបាលខេត្ត តែងតែជំរុញ និងសហការ ក្នុងការផ្តល់ទំនុកចិត្ត ចំពោះការអភិវឌ្ឍ ហើយរាល់ការវិនិយោគ វិស័យឯកជន ពិតជាបានរួមចំណែក នូវគោលនយោបាយ កាត់បន្ថយភាពក្រីក្រី ជាមួយរាជរដ្ឋាភិបាល បានមួយកម្រិត ដូចជា បានផ្តល់នូវលំនៅឋាន និងដីមានតម្លៃសមរម្យ ជាពិសេសបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋផងដែរ។
ជាមួយគ្នានេះ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ថ្នាក់ដឹកនាំគម្រោងអចលនទ្រព្យ ភូមិមរតក ក្នុងខេត្តស្វាយរៀង ក៏បានទទួលស្វាគមន៍ក្រុមហ៊ុនដៃគូរ ACCI ដែលដឹកនាំដោយលោក Zhigang Wang សហការជាមួយដៃគូរវិនិយោគិនចិន។
លោក សោម សុធា អគ្គនាយកគម្រោងភូមិមរតក បានបញ្ជាក់ថា គម្រោងអចលនទ្រព្យភូមិមរតក បានលរួមនៅក្នុងការងារសង្គម ដូចជាបានស្ថាបនាផ្លូវ និងតែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រជាដើម។ លោកបន្តថា ក្រុមហ៊ុននឹងពង្រីកទីតាំងបន្ថែមទៀតនៅស្រុកស្វាយជ្រំដែលមានដីជាង១០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់លិចក្រុងស្វាយរៀង ក្លាយទៅជាតំបន់ដែលមានមនុស្សរស់នៅអ៊ូអរ ស៊ីវិល័យ ទាក់ទាញ និងមានដី ផ្ទះ តូបផ្សារ ក្នុងតម្លៃសមរម្យ។
ដោយ៖ ភក្ដី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ