Connect with us

ព័ត៌មានជាតិ

បក្ស​សង្កាត់​ទឹកល្អក់​ទី​១ ប្រារព្ធ​សន្និបាត​បូកសរុប វាយតម្លៃ​អំពី​សមិទ្ធផល បញ្ហា​ប្រឈម​សម្រាប់​អភិវឌ្ឍ​សង្កាត់ ដើម្បី​ដណ្ដើម​ជ័យជំនះ ក្នុង​ការ​បោះឆ្នោត

បានផុស

នៅ

ភ្នំពេញ​ ៖ គណៈអចិន្ត្រៃយ៍​គណៈកម្មាធិកា​រ​បក្ស​សង្កាត់​ទឹកល្អក់​ទី​១ នៅ​រសៀល​ថ្ងៃ​០៨ មករា​ឆ្នាំ​២០២២​នេះ​បាន​ប្រារព្ធ​សន្និបាត​បូកសរុប វាយតម្លៃ​អំពី​សមិទ្ធផល បញ្ហា​ប្រឈម​និង​សតិអារម្មណ៍​ប្រជាពលរដ្ឋ​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស​សម្រាប់​អភិវឌ្ឍ​សង្កាត់​ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ​២០២២ និង​កំណត់​គោលនយោបាយ​សម្រាប់​បន្ត​អភិវឌ្ឍ​សង្កាត់​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៧ សំដៅ​ដណ្ដើម​ជ័យ​ជំនះ ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​សង្កាត់​ទឹកល្អក់​ទី​១ អាណត្តិ​ទី​៥ ដែល​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី​០៥ ខែមិថុនា ឆ្នាំ​២០២២ ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និបាត​នេះ​បានធ្វើ​ឡើង ក្រោម​វត្តមាន​លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ឺ​ន​ទៀង ប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌទួលគោក និង​លោក​ជា ពិសី​ប្រធាន​គណបក្ស​ខណ្ឌទួលគោក តំណាងគណបក្ស​ខណ្ឌទួលគោក នៅ​អគារ​សាលា​អាស៊ី​អឺរ៉ុប​។

លោក​ប៉ិច សុខ​ឃឿន ប្រធាន​គណបក្ស​សង្កាត់​ទឹកល្អក់​ទី​១ បាន​មានប្រសាសន៍​លើកឡើងថា គិត​មក​ថ្ងៃនេះ ការអនុវត្ត​គោលនយោបាយ​របស់​គណ​បក្ស​សង្កាត់​ទឹកល្អក់​ទី​១​ក្នុង​អាណត្តិ​ទី​៤​បាន​នាំមក​នូវ​សមិទ្ធិផល ជាច្រើន​ដែល​ធ្វើ​ឲ្យ​សង្កាត់​ទឹកល្អក់​ទី​១ មានការ​ប្រែប្រួល​រីកចម្រើន​ជា​លំដាប់​។ ភាពជោគជ័យ​ទាំង នេះ​គឺ​ពិតជា​បានមកពី​ការដឹកនាំ​តាម​គោ​លន​យោ​បាយ​ដ៏​ត្រឹមត្រូវ​របស់​គណបក្ស​ស​ង្កា​ត់​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ជាប្រចាំ​របស់​គណបក្ស​ថ្នាក់លើ ការសហការ​ល្អជា​មួយ​ក្រុម​ក​ការងារ​ចុះជួយ​មូលដ្ឋាន ការចូលរួម​របស់​ស​មា​ជិ​ក សមាជិកា របស់​គណបក្ស និង​ប្រជាពលរដ្ឋ​របស់​យើង​បានល្អ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី គោលនយោបាយ​អ​ភិវឌ្ឍ​មូលដ្ឋាន​របស់​គណបក្ស​យើង ក្នុង​អាណត្តិ​ទី​៤​នេះ មិនទាន់​អន​វត្ត​ចប់សព្វគ្រប់​នៅឡើយ​ទេ​។ ជាមួយនេះ យើង​ក៏បាន​លើកឡើង​នូវ​គោលនយោបាយ​របស់​គណ​បក្ស​សង្កាត់ សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​១ អាណត្តិ​ទី​៥ (​ឆ្នាំ​២០២២-២០២៧) បន្តទៀត​ដើម្បី​អនុវត្ត​ឲ្យ​បានសម្រេច​ការងារ​ដែល​នៅ​សេសសល់ កំណត់​ឲ្យ​បាន​នូវ​គោល នយោបាយ​មួយ​ដែលមាន​ភាពប្រាកដប្រជា​ឆ្លើយតប​តាម​សំណូមពរ​របស់​ប្រជាជន មហាជន​។

លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ក្នុង​សន្និបាត​នេះ បាន​មានប្រសាសន៍​លើកឡើងថា សន្និបាត​នេះ​ធ្វើឡើង ក្នុង​គោលបំណង​បង្ហាញ​ពី​ចំណុច​ល្អ​និង​ចំណុច​មិនល្អ យកមក​ច្របាច់​បញ្ចូល​គ្នា ដើម្បី​យើង​ឈានទៅរក​ចំណុច​ឲ្យ​កាន់តែ​ល្អ​បន្ថែមទៀត​។ ការងារ​ធំៗ ដែល​យើង​អនុវត្តន៍​បានល្អ​ប្រសើរ​កន្លងមក មិនមែន​ធ្វើ​តែមួយ​ថ្ងៃ​ពីរ​ថ្ងៃ​នោះទេ គឺ​យើង​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​វា​ជា​យូរណាស់​មកហើយ។

លោក​បន្តថា ការងារ​ដែល​យើង​បាន​សន្យា​ក្នុង​ឆ្នាំ ២០១៧ ហើយ​យើង​មិនទាន់​អនុវត្តបាន​នោះ យើង​ត្រូវតែ​បន្តធ្វើ ឲ្យ​បានល្អ​ប្រសើរ ដើម្បី​យើង​ឈានទៅ​យកជ័យ​ជំនះ​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់​ឬ​ពី​រក​ខ្លី​ខាងមុខនេះ​។

បន្ថែម​ពីនេះ លោក​កិត្តិ​នីតិកោសល​បណ្ឌិត ឱម យ៉ិនទៀង ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​លោក​ប៉ិច សុខ​ឃឿន ប្រធាន​គណបក្ស​សង្កាត់​ទឹកល្អក់​ទី​១ ដែល​បាន​បំពេញការងារ​បក្ស​បាន​យ៉ាង​ល្អ​ទាំង​ការកសាង ពង្រឹង និង​ពង្រីក​សមាជិក​បក្ស៕

ដោយ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

UNDP វាយ​តម្លៃ​ខ្ពស់​ចំពោះ​ភាព​ជោគជ័យ​នៃការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១៨-២០២៥ និង​ប្តេជ្ញាចិត្តគាំទ្រដល់វិស័យសកម្មភាពមីននៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលសង្កាត់ចោមចៅទី៣ សហការជាមួយក្រុមសង្គ្រោះ៧១១ បន្តចុះយុទ្ធការបាញ់ថ្នាំសម្លាប់មូសដើម្បីបង្កានិងទប់ស្កាត់ជំងឺគ្រុនឈាម

ព័ត៌មានជាតិ៩ ម៉ោង មុន

អាណាចក្រផ្កាថ្ម ជាសក្ខីភាពបញ្ចាក់ពីសក្តានុពលធនធានបាតសមុទ្រកម្ពុជា ដែលខេត្តកែបមានបានដាក់តាំងនៅបណ្ដោយឆ្នេរតេជោសន្តិភាពខេត្តកែប

ព័ត៌មានជាតិ១០ ម៉ោង មុន

លោក សាយ សំអាល់ ៖ មួយឆ្នាំកន្លងមកនេះខេត្តកែបសម្រេចបានហេដ្ឋារចនាសម្ព័ន្ធ ជាខឿនយុទ្ធសាស្រ្តទ្រទ្រង់ដល់វិស័យទេសចរណ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋបាលខណ្ឌឬស្សីកែវ បន្តចុះសម្អាតនិងរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានឱ្យមានរបៀបរៀបរយ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

Sokha Hotels

ព័ត៌មានពេញនិយម