សុខភាព
ក្មេងៗជាពីកូវីដ ប្រឈមហានិភ័យខ្ពស់ កើតជំងឺទឹកនោមផ្អែម
អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បានរាយការណ៍កាលពីថ្ងៃសុក្រថា កុមារដែលជាសះស្បើយពីជំងឺកូវីដ១៩ ហាក់ដូចជាមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ១ ឬប្រភេទ២។
ការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែម ត្រូវបានគេមើលឃើញរួចទៅហើយក្នុងចំណោមមនុស្សពេញវ័យដែលបានជាសះស្បើយពីជំងឺកូវីដ១៩។

ស្របពេលជាមួយគ្នានោះដែរ អ្នកស្រាវជ្រាវនៅអឺរ៉ុបបានរាយការណ៍ពីការកើនឡើងនៃចំនួនកុមារ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺទឹកនោមផ្អែមប្រភេទ១ ចាប់តាំងពីជំងឺរាតត្បាតផ្ទុះឡើង។
ប៉ុន្តែការសិក្សារបស់ CDC គឺស្ថិតក្នុងចំណោមការសិក្សាដំបូងគេ ដែលពិនិត្យមើលទិន្នន័យទាមទារការធានារ៉ាប់រងធំនៅសហរដ្ឋអាមេរិក ដើម្បីប៉ាន់ប្រមាណអត្រាប្រេវ៉ាឡង់នៃការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែមថ្មី ចំពោះកុមារអាយុក្រោម១៨ឆ្នាំដែលឆ្លងកូវីដ។

ការសិក្សានេះបានប្រើប្រាស់ទិន្នន័យពីផែនការសុខភាពរបស់សហរដ្ឋអាមេរិក ដើម្បីពិនិត្យមើលការធ្វើរោគវិនិច្ឆ័យជំងឺទឹកនោមផ្អែម ដែលបានធ្វើឡើងចំពោះមនុស្សមានអាយុក្រោម១៨ឆ្នាំ ក្នុងរយៈពេលមួយឆ្នាំ ឬច្រើនជាងនេះ ដោយចាប់ផ្តើមពីថ្ងៃទី១ខែមីនាឆ្នាំ២០២០។
ក្រុមអ្នកស្រាវជ្រាវ បានរកឃើញការកើនឡើងនៃជំងឺទឹកនោមផ្អែមនៅក្នុងទិន្នន័យទាំងពីរ បើទោះបីជាអត្រាទាក់ទងគ្នាមានភាពខុសប្លែកគ្នាក៏ដោយ។ ពួកគេបានរកឃើញការកើនឡើង ២.៦ដងនៃករណីជំងឺទឹកនោមផ្អែមថ្មីក្នុងចំណោមកុមារ។

លោកស្រី Sharon Saydah អ្នកស្រាវជ្រាវនៅ CDC និងជាអ្នកនិពន្ធនៃការសិក្សាបាននិយាយថា គេមិនទាន់ច្បាស់ទេថាតើជំងឺទឹកនោមផ្អែមក្រោយកូវីដ នឹងក្លាយជាជំងឺរ៉ាំរ៉ៃចំពោះកុមារទាំងនេះឬគ្រាន់តែជាស្ថានភាពបណ្តោះអាសន្នដែលដោះស្រាយ។ កុមារភាគច្រើនត្រូវបានគេតាមដានរយៈពេលប្រហែល៤ខែកន្លះ។
លោកស្រីបានបន្ថែមថា ការរកឃើញនេះគូសបញ្ជាក់ពីសារៈសំខាន់នៃការចាក់វ៉ាក់សាំងកូវីដដល់កុមារដែលមានសិទ្ធិទាំងអស់ និងប្រើប្រាស់វិធានការនានាដូចជាការពាក់ម៉ាស និងគម្លាតសង្គម ជាពិសេសដើម្បីការពារក្មេងតូចៗដែលមិនទាន់អាចចាក់វ៉ាក់សាំងបាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ