ព័ត៌មានជាតិ
ផ្លូវប្រវែងជាង៤គីឡូម៉ែត្រ នៅក្នុងស្រុកសង្កែ ចាប់ផ្តើមក្រាលកៅស៊ូ ដើម្បីសម្រួលជូនពលរដ្ឋ
ខេត្តបាត់ដំបង៖ ផ្លូវដីប្រវែង ៤.៦០០ ម៉ែត្រ ដែលស្ថិតក្នុងភូមិសាស្ត្រ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់ផ្តើមដំណើរការក្រាលកៅស៊ូហើយ ដើម្បីជួយសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

នៅរសៀល ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងក្រុមការងារដែលមានលោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកខេត្ត លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចុះពិនិត្យមើលដំណើរការជួសជុលផ្លូវក្រាលកៅស៊ូ ១ខ្សែ ស្ថិតក្នុងភូមិសាស្ត្រខាងលើ ដែលមានប្រវែង ៤.៦០០ម៉ែត្រ និងទទឹង៧ម៉ែត្រ ជាប្រភេទ DBST ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនកសិផលរបស់ខ្លួន និងកាត់បន្ថយរយៈពេលធ្វើដំណើរឲ្យកាន់តែខ្លី និងសុវត្ថិភាពជាងមុន ។

គួរបញ្ជាក់ថា កន្លងមកផ្លូវនេះគឺជាប្រភេទផ្លូវដី ដូច្នេះហើយ ទាំងការធ្វើដំណើររបស់ប្រជាពលរដ្ឋគឺមានការយឺតយ៉ាវ និងតែងតែជួបគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ ដោយសង្កេតឃើញបែបនេះ ទើបរដ្ឋបាលខេត្ត និងមន្ទីរពាក់ព័ន្ធបានមូលមតិ ដើម្បីចាប់ផ្តើមដំណើរការ ក្នុងការក្រាលកៅស៊ូជូនប្រជាពលរដ្ឋ ដើម្បីបានធ្វើដំណើរប្រកបដោយសុវត្ថិភាព និងងាយស្រួលសម្រាប់ដឹកកសិផលមកកាន់ក្រុងបាត់ដំបងផងដែរ៕ អត្ថបទ : សោ និយមរ័ត្ន



-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?