Connect with us

សន្តិសុខសង្គម

ស្រ្តីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានព្រះមុនីវង្សថ្មី​​

បានផុស

នៅ

មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅលើ​កំណាត់​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ បន្ទាប់ពី​មាន​ស្ត្រី​ម្នាក់​ផឹក​ស្រវឹងស្រា​រហូតឡើងលើ​បង្កាន់ដៃស្ពាន​ប៉ុនប៉ង​លោត​សម្លាប់ខ្លួន​ប៉ុន្តែ​ត្រូវបាន​កម្លាំង​ប្រជា​ការពារ​សង្កាត់​ច្បារអំពៅ​ទី​២​ចុះទៅ​ជួយ​ឃាត់​ទាន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រភព​ព័ត៌មាន​ពី​លោក ជូ ចាន់នី ជំនួយការ​សង្កាត់​ច្បារអំពៅ​ទី​២​បាន​ឲ្យ​ដឹងថា ​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​៩ ​ខែមករា​នេះ​ មាន​ស្ត្រី​ម្នាក់​ក្នុង​វ័យ​៣០​ឆ្នាំ​ជាង​បាន​ឡើងទៅ​ឈរ​នៅ​បន្ទាស្ពាន​ព្រះមុនីវង្ស​ថ្មី​ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ​ប្រុង​លោត​សម្លាប់ខ្លួន​ ធ្វើ​ឲ្យ​អ្នកធ្វើដំណើ​នាំគ្នា​ឈប់​មើល​ព្រមទាំង​ណែនាំ​ឲ្យ​បញ្ឈប់​ការគិត​ខ្លី​ធ្វើ​អតឃាត ប៉ុន្តែ​ស្ត្រី​រងគ្រោះ​នៅតែ​ឈរ​មិន​និយាយស្តី​ហើយ​ព្យាយាម​លោត​សម្លាប់ខ្លួន​ដដែល​។​ភ្លាមៗ​នោះ​កម្លាំង​ប្រជា​ការពារ​សង្កាត់​ច្បារអំពៅ​ទី​២​ដែល​ស្ថិតនៅ​ព្រំប្រទល់​ជាប់​នឹង​សង្កាត់​ច្បារអំពៅ​ទី​១​ បាននាំគ្នារ​ត់ទៅ​ចាប់​ស្ត្រី​គិត​ខ្លី​បាន​ដោយ​ជោគជ័យ​ រួច​នាំ​មកកាន់​ទីស្នាក់ការ​ប៉ុស្តិ៍​ច្បារអំពៅ​ទី​១​ ដើម្បី​ជូនដំណឹង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅផ្ទះ​។​ ទោះបីជា​យ៉ាងណា​ក៏​ស្ត្រី​គិត​ខ្លី​មិន​ព្រម​ប្រាប់​ពី​អត្តសញ្ញាណ​និង​លំនៅដ្ឋាន​ឡើយ​ ដោយ​នៅតែ​សម្រក់​ទឹកភ្នែក​។​

យោងតាម​ប្រភព​លោក ពៅ ហួត ចៅសង្កាត់​ច្បារអំពៅ​ទី​១​បាន​ប្រាប់ថា​ តំបូង​ឡើង​ស្ត្រី​រូបនេះ​ប្រាប់​ថា ​ផ្ទះសម្បែង​គាត់​នៅ​ផ្សារ​ប៉េ សេ បឹងទំពន់ ហើយ​បន្ទាប់មក​ក៏​លែង​និយាយ​រហូត​។​ លោក​ចៅ​សង្កាត់​បាន​អំពាវនាវ​ដល់​បងប្អូន​សាច់ញាតិ​ស្ត្រី​ខាងលើ​សូម​មក​ទទួលយក​ស្ត្រី​គិត​ខ្លី​នេះ​ផង​៕

អត្ថបទ៖ ​ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម