ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន នឹងចាក់វ៉ាក់សាំងដូសទី ៤ នៅសប្តាហ៍នេះ មុនទៅប្រទេសអារ៉ាប់អេមីរ៉ាត់
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ Pfizer ដូសទី៤ ឬដូសជំរុញ នៅថ្ងៃសុក្រ ទី ១៤ ខែមករា ឆ្នាំ ២០២២ មុនពេលសម្ដេចអញ្ជើទៅប្រទេស អារ៉ាប់អេមីរ៉ាត់។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ ៥ នៅព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ” ថ្ងៃ ១៤ ខ្ញុំចាក់ហើយ មូលហេតុដែលខ្ញុំប្រញាប់ព្រោះខ្ញុំទៅអារ៉ាប់អេមីរាត់ អញ្ចឹងខ្ញុំចង់ឱ្យមានស្បែកក្រាស់បន្តិច ព្រោះពេទ្យឱ្យខ្ញុំជ្រើសរើស ថ្ងៃ ១៤ ខែមករា ឬ១៤ ខែកុម្ភៈ ខ្ញុំថាយក ១៤ ខែមករា ចាក់ដូសជំរុញឱ្យខ្ញុំ ព្រោះនៅពេលដែលខ្ញុំធ្វើសំណាក មុនពេលខ្ញុំទៅមីយ៉ាន់ម៉ា និងបូបឈាមផង ដើម្បីពិនិត្យអង់ទិគ័រ នៅសល់ជាង ៧០០ ឯប្រពន្ធរបស់ខ្ញុំនៅសល់ជាង ៤០០ អញ្ចឹងត្រូវថែម Pfizer ដែលអូស្ត្រាលីផ្ដល់ឱ្យមកនេះ”។
សូមរំឭកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញ នៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១៕
អត្ថបទ៖ ឡេង ដេត
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត